**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

សមាគមវិនិយោគអន្តរជាតិមួយរបស់ចិន សម្លឹងរកឱកាសវិនិយោគថ្មីនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូនៃសមាគមសម្ពន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិមកពីប្រទេសចិននោះ កំពុងបំពេញទស្សនកិច្ចស្វែងយល់ និងសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះក៏បានចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍ផងដែរ។

ឆ្លៀតពេលកំពុងទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូនៃសមាគម Global Alliance of SMEs ដឹកនាំដោយឯកឧត្ដម ឆាវ ហ្វាង (Cao Fang) អគ្គលេខាធិការសមាគម បានចូលជួបពិភាក្សាជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

ឯកឧត្ដម ឆាវ ហ្វាង បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគម Global Alliance of SMEs នៅកម្ពុជានេះ គឺដើម្បីសម្លឹងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ក្នុងនោះសមាគមរបស់ឯកឧត្ដមក៏បានចាប់អារម្មណ៍លើការ វិនិយោគវិស័យ ទេសចរណ៍ផងដែរ ដូច្នេះហើយទើបស្នើសុំចូលជួបពិភាក្សាជាមួយភាគីក្រសួងទេសចរណ៍។

ឯកឧត្ដម ឆាវ បានរៀបរាប់ថា សមាគមលោកមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ។ សមាគម​នេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសហគ្រិនឆ្នើមដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទូទៅប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះការិយាល័យទំនាក់ទំនងនៃសមាគម Global Alliance of SMEs ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន កម្ពុជា ថៃ សិង្ហបុរី ម៉ាឡេស៉ី វៀតណាម ឥណ្ឌូណេស៉ី ឡាវ ហ្វីលីពីន ស្រីលង្កា កូរ៉េខាងត្បូង ជប៉ុន ទីក្រុងហុងកុង ទីក្រុងម៉ាកាវ ក្រិក អារ៉ាប់រួម អាហ្វ្រិកខាងត្បូង តួកគី បារាំង អ៉ីតាលី អាល្លឺម៉ង់ សហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៉ី និងតំបន់ផ្សេងទៀត។

ឯកឧត្ដមអគ្គលេខាធិការបានបន្តថា សមាគម Global Alliance of SMEs មានគោលបំណងផ្ដោតលើការតភ្ជាប់ទំនាក់ទំនង និងការប្រឹក្សាយោបល់រួមគ្នារវាងចិននិងកម្ពុជា និងរួមគ្នាចែករំលែកយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដើម្បីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសហគ្រិនមកពីជុំវិញពិភពលោក សំដៅចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្ដម ឆាវ ហ្វាង បានបញ្ជាក់ថា កិច្ចការទាំងអស់របស់សមាគម Global Alliance of SMEs គឺប្រព្រឹត្តទៅក្រោមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធានាធិបតី ស៉ី ជិនពីង ជាប្រមុខ។

នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងដែរថា កម្ពុជានៅតែមានចំណុចសំខាន់ៗក្នុងការវិនិយោគ ក្នុងនោះកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកថា «សន្តិភាពជានិរន្តរ៍ គឺ ជាកត្តាគន្លឹះ ដែលផ្ដល់នូវការជឿទុកចិត្តដល់វិនិយោគិន»។

ឯកឧត្ដមបានបន្តថា ក្រៅពីនេះកម្ពុជានិងចិនជាមិត្តដ៏ល្អ ជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនគឺជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្រោមយុទ្ធសាស្ត្រឈ្នះ-ឈ្នះ។ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន គឺល្អូកល្អឺននឹងគ្នាតាំងពីបុរាណមក សហគមន៍ចិននិងសហគមន៍ខ្មែររស់នៅមិនដែលមានជម្លោះជាមួយគ្នានោះឡើយ ស្រឡាញ់គ្នាដូចបងប្អូន ហើយជនជាតិខ្មែរក៏មានចិត្តស្រឡាញ់មិត្តភក្តិចេញពីបេះដូង។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហើរមួយឃ្លាទៀតថា «គោលនយោបាយវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានភាពរស់រវើក និងលើកទឹកចិត្តខ្ពស់ចំពោះអ្នកវិនិយោគមកពីក្រៅប្រទេស»។

ចំពោះប្រជាជនកម្ពុជាក៏បានត្រៀមស្វាគមន៍ទេសចរចិនរួចរាល់អស់ហើយ។ ក្រសួងទេសចរណ៍ក៏បានរៀបចំសៀវភៅស China Ready តាំងពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែកម្ពុជាក៏ត្រូវការពង្រីកការវិនិយោគបង្កើន ហេដ្ឋារចនាសម្ពន្ធនិងផលិតផលទេសចរណ៍ថ្មី ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍ចិន ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិនបន្ថែមទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបង្ហាញផែនការមេអភិវឌ្ឍន៍តំបន់សៀមរាបអង្គរ ខេត្តមណ្ឌលគិរី និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ និងតំបន់អេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ សហគមន៍ និងទេសចរណ៍ជនបទផងដែរ។

គួរជម្រាបថា រយៈពេល៣ខែដើមឆ្នាំនៃឆ្នាំ២០២៣ (មករា-មីនា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.២លាន ហើយក្នុងកំណើនជាង៧១៨ % ក្នុងនោះទេសចរចិនប្រមាណ១២ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង