**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ជំរុញឱ្យតាមបណ្តានាយកដ្ឋាន-អង្គភាព ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាធ្វើយ៉ាឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ទទួលបានជោគជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំឆ្លងផែនការការពារអង្គរសង្រ្កាន្ត ខេត្តសៀមរាប ក្រោមធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ឯកឧត្តម សុខ សប្បាយណា សមាជិកអចិន្រ្តៃយ៍សភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស, ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការនគរបាលខេត្តសៀមរាប, ស្នងការនគរបាលខេត្តព្រៃវែង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពី ឯកឧត្តម សុខ សប្បាយណា ធ្វើបទបង្ហាញពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទបង្ហាញពន្យល់ពីផែនការការពារ និងស្នើសុំអង្គប្រជុំផ្តល់នូវធាតុចូលនៅក្នុងរបាយការណ៍។ បន្ទាប់ពីបានពិភាក្សា និងទទួលបានធាតុចូល អង្គប្រជុំបានឯកភាពគ្នាដាក់ចេញនូវផែនការការពារព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដាក់សុំឆ្លង ឯកឧត្តម នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខា ផ្សព្វផ្សាយនាពេលខាងមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ក្នុងផែនការនោះ បានគិតដល់អំពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់គោលដៅអទិភាព និងមុខសញ្ញាការពារ ជាពិសេសកិច្ចការពារនៅតំបន់សំខាន់ៗដែលប្រារព្ធពិធីដូចជា ៖ ប្រាសាទបាយ័ន, ប្រាសាទអង្គរតូច, សួនច្បារដងស្ទឹងព្រះរាជតំណាក់, អង្គរឃ្យុងយូ, ផាប់ស្រ្ទីត និងកន្លែងស្នាក់នៅរបស់គណៈប្រតិភូ ដោយផែនការបានគិតយ៉ាងម៉ត់ចត់នៅទិសដៅនៃការពង្វាងចរាចរណ៍ បញ្ចៀសការកកស្ទះចរាចរណ៍ និងការត្រៀមដោះស្រាយហេតុការណ៍ជាយថាហេតុ ព្រមទាំងបានបែងចែកប្រគល់ភារកិច្ចច្បាស់លាស់ទៅតាមអង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យតាមបណ្តានាយកដ្ឋាន-អង្គភាព ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាធ្វើយ៉ាឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣នេះ ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង