**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ស្នងការខេត្តបន្ទាយមានជ័យ បើកផ្តល់ថវិកាឧបត្ថម្ភគោលនយោបាយចំនួន ១៨៣,១២៧,៥០០រៀល ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៧នាក់ និងតំណាងគ្រួសារមន្ត្រីនគរបាលមរណៈ ចំនួន៦នាក់

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានបើកផ្តល់ថវិកា ឧបត្ថម្ភគោលនយោបាយចំនួន ១៨៣,១២៧,៥០០រៀល (មួយរយប៉ែតសិបបីលាន មួយរយម្ភៃពីរប្រាំពីរពាន់ប្រាំរយរៀល) ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន០៧នាក់ និងតំណាងគ្រួសារមន្ត្រីនគរបាលមរណៈ ចំនួន០៦នាក់ ។

ពិធីនេះក៏មានការចួលរួមពីលោកវរសេនីយ៍ឯក ឱ  នរិន្ទ នាយការិយាល័យ បុគ្គ លិក លោកវរសេនីយ៍ ឯក លឹម សុផល នាយការិយាល័យគណនេយ្យ ផងដែរ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ ត្រីវង្ស វិត ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តប ន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានសំដែងចូលរួមសោកស្តាយ ចំពោះបងៗទាំង០៧រូប អតីតជាកងកម្លាំងនគរបាលជាតិចូលនិវត្តន៍ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានចូលរួមថែរក្សាការពារសន្តិភាព នាគ្រាកន្លងមក ។ មួយវិញទៀតក៏ចូលរួមរួមនូវការសោកស្តាយជាមួយក្រុមគ្រួសារសពនគរបាលមរណភាព ចំនួន០៦នាក់ផងដែរ ដែលបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ធ្លាប់មានព្រហ្មវិហារធម៌ចមពោះក្រុមគ្រួសារនាគ្រាកន្លងមកនេះ ។

លោកឧត្តមសេនីយ៍ ស្នងការរងបានបញ្ជាក់ថា៖បើទោះបីជាបងៗចូលនិវត្តន៍ ជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់គឹតគូរពីបងៗដែលធ្លាប់មានស្នាដៃ ក្នុងភារកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងថែរក្សាសុខសន្តិភាព ជាក់ស្តែងនាពេលនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាគោលនយោបាយជូនបងៗទាំង០៧នាក់ ទឹកប្រាក់ចំនួន ៦៤,១៤០,០០០៛(ហុកសិបបួនលាន មួយរយសែសិបពាន់រៀល)និង ក្រុមគ្រួសារសពចំនួន០៦នាក់ បានឧបត្ថម្ភ ថវិកាបូជា ឬបញ្ចុះសព ទឹកប្រាក់ចំនួន៤៣.៨៣៧.៥០០៛(សែសិបបីលាន ប្រាំបីរយសាមសិបប្រាំពីរពាន់ប្រាំរយរៀល)និងថវិកាមួយលើកដំបូង ទឹកប្រាក់ចំនួន ៧៥.១៥០.០០០៛(ចិតសិបប្រាំលាន មួយរយហាសិបពាន់រៀល)។

នៅថ្ងៃដដែលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន១២.០០០.០០០រៀល(ដប់ពីរលានរៀល) ជូនដល់តំណាងគ្រួសារសពនិវត្តជនចំនួន០២នាក់ មាន៖ ១/-លោកស្រី ហ៊ើល ឡាវី តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ម៉ា សារុំ (និវត្តជន) ទឹកប្រាក់ចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល)។ ២/-លោកស្រី អ៊ុយ ចន្ថា តំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ចាក់ ដេត(និវត្តជន) ទឹកប្រាក់ចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀល) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង