**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយចែកជូនជនងាយរងគ្រោះ កំពុងស្នាក់នៅមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងរៀបចំអាហារសាមគ្គីមួយពេលជូនជនងាយរងគ្រោះបំផុតរួមមាន ជនអនាថា ទុរគតជន អ្នកដែលត្រូវក្រុមគ្រួសារបោះបង់ចោល និងជនវិបល្លាសស្មារតីចំនួន ៩០នាក់ និងបុគ្គលិក-គ្រូពេទ្យ ៦៤នាក់ នៃមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ដែលស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហ្លួងម៉ែ នរោត្តម សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះជនងាយរងគ្រោះទាំងអស់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ជាពិសេសនូវការរៀបចំនូវអាហារពិសាសាមគ្គីមួយពេល ជូនកូនចៅក្មួយៗ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងកំពុងរីករាយ នឹងអំណរសាទរទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ។

លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា «ថ្ងៃនេះគឺជាលើកទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះមកដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ។ ជាមួយនឹងការរៀបចំអាហារសាមគ្គីមួយពេលនេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់ដែលជាសេចក្តីត្រូវការ និងសំណូមពររបស់មជ្ឈមណ្ឌល ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីមានសុខភាពល្អ ការហូបចុកបានគ្រប់គ្រាន់ និងជួយខាងផ្នែកផ្លូវចិត្តដល់បងប្អូនងាយរងគ្រោះទាំងអស់ ដោយមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ សកម្មភាពថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងពីការងារបរិយាបន្នសង្គម ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដោយផ្តោតលើជនងាយរងគ្រោះបំផុតទាំងនេះផងដែរ»។

ទន្ទឹមនឹងនោះ លោកជំទាវ មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មានតួនាទីក្នុងការទទួល-ផ្តល់សេវាស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើងដល់ជនរងគ្រោះ និងជនងាយរងគ្រោះ (ជនវ័យចាស់ជរាគ្មានទីពឹង, ទុរគតជន, ជនអនាថា, ជនមានសតិមិនប្រក្រតី(វិបល្លាស), ជនពិការគ្មានទីពឹង, ជនស្មូមទាន, ស្រ្តីរកស៊ីផ្លូវភេទគ្មានសុវត្ថិភាព, ស្ត្រីរងគ្រោះដោយអំពើជួញដូរផ្លូវភេទ, ជួញដូរពលកម្មដែលបានបញ្ជូនមកពីតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

នេះគឺដើម្បីឱ្យពួកគេទទួលបាននូវកិច្ចការពារ និងស្វែងរកក្រុមគ្រួសារ អាណាព្យាបាល បងប្អូន សាច់ញាតិ ឱ្យមកទទួលត្រឡប់ទៅវិញ។ លើសពីនេះទៅទៀតមជ្ឈមណ្ឌល បានផ្តល់នូវសេវាចាំបាច់ដំបូងសម្រាប់ជនរងគ្រោះ ដែលចូលមកស្នាក់នៅបណ្តោះអាសន្នដូចជា៖
*ការផ្តល់អាហារហូបចុក១ថ្ងៃ០៣ពេល និងបង្អែម០១ ដងក្នុង១សប្តាហ៍
*ផ្តល់ការថែទាំសុខភាព ដោយមានក្រុមគ្រូពេទ្យប្រចាំការនៅប៉ុស្តិ៍សុខភាពក្នុងមណ្ឌល
*ផ្តល់ការអប់រំស្តារសម្បទា និងបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈរយៈពេលខ្លី, បំណិនជីវិត
*ប្រកាសស្វែងរកគ្រួសារ សាច់ញាតិ បងប្អូន ឬអាណាព្យាបាល មកទទួលត្រឡប់ទៅវិញ
*ការពិគ្រោះយោបល់ សម្របសម្រួលបញ្ជូនទៅអង្គការដៃគូ សម្រាប់ផ្តល់ការអភិវឌ្ឍជនរងគ្រោះ។

ជាមួយគ្នានេះ លោកជំទាវ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ គិតគូរ ប្រកបដោយគតិបណ្ឌិតមានភាពប៉ិនប្រសប់ឈ្លាសវៃបំផុត ដែលតែងតែយកចិត្ដទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿទុកចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។

ឆ្លើយតបទៅនឹងសំណូមពររបស់មជ្ឈមណ្ឌល និងបន្ថែមពីលើអាហារសាមគ្គី១ពេល, កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នូវថវិកាចំនួន ១០លានរៀល។ ឧបត្ថម្ភដល់ជនងាយរងគ្រោះទាំង ៩០នាក់ ក្នុងម្នាក់ៗទទួលបាន៖ ខោអាវ ស្បែកជើង ១ឈុត, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, ថ្នាំដុសធ្មេញ ១ទីប, ច្រាស់ដុសធ្មេញ ១ដើម និងថវិកា ១ម៉ឺនរៀល។ ឧបត្ថម្ភដល់បុគ្គលិក-គ្រូពេទ្យ ៦៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង