**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង

រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ក្រុមគ្រូពេទ្យ ត្រូវផ្ដល់សេវាជូនពលរដ្ឋ ប្រកបដោយសីលធម៌ មិនរើសអើង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់មន្ដ្រីរាជការទាំងអស់ ពង្រឹងនូវបច្ចេកទេស ផ្លាស់ប្តូរ ឥរិយាបថពីទម្លាប់មិនល្អទៅជាអ្នកផ្តល់សេវាជូនប្រជាជនប្រកបដោយសីលធម៌ថ្លៃថ្នូរ មិនរើសអើងអ្នកជំងឺ ដែលស្របនឹងសុភាសិតលើកឡើងថា «គ្រូពេទ្យជាមាតាមានព្រហ្មវិហារធម៌ដ៏ល្អ របស់អ្នកជំងឺ»។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី២៥ និងថែទាំវេជ្ជសាស្ត្រលើកទី១២ ដែលប្រព្រឹត្ដទៅនៅមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត នៅថ្ងៃទី៥​ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ការរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងទិវាថែទាំវេជ្ជសាស្ត្រ បានពង្រឹងការធ្វើរោគវិនិច្ឆ័យទាន់ពេល និងការព្យាបាលប្រកបដោយបច្ចេកទេស និងគុណធម៌នាំមកនូវការកាត់បន្ថយអត្រាមរណភាពដែលបណ្តាលមកពីជំងឺបេះដូង ជំងឺប្រព្ទ័រំរលាយអាហារ និងប្រពន្ធ័ផ្លូវដង្ហើមនៅក្នុងមន្ទីរពេទ្យផ្ទាល់។
ក្នុងរយៈពេល២ថ្ងៃនេះ ទាំងគ្រូពេទ្យ គិលានុបដ្ឋាក-យិកាទាំងអស់នៅទីនេះ នឹងបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាក្នុងការពិគ្រោះ ព្យាបាលជំងឺ ការស្រាវជ្រាវ ការរករោគវិនិច្ឆ័យជំងឺឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ថែមទៀត ដែលជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នា ជាអ្នកពិនិត្យព្យាបាល និងថែទាំជំងឺ ព្រមទាំងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយអត្រាស្លាប់ដោយជំងឺបេះដូង ជំងឺប្រពន្ធ័រំលាយ អាហារ និងជំងផ្លូវដង្ហើម។

ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ថា “គ្រោះថ្នាក់ស្ទះសរសៃបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ជំងឺមហារីកប្រពន្ធ័រំលាយអាហារ មហារីកសួត ជាមូលហេតុ ឈានមុខគេក្នុងចំណោមមូលហេតុដទៃទៀត ដែលនាំឲ្យអត្រាមរណភាពខ្ពស់។ ដូច្នេះសូមជំរុញលើកទឹកចិត្ដដល់គ្រូពេទ្យយើងទាំងអស់ ខិតខំប្រឹងប្រែងបន្ដទៀត ធ្វើឱ្យប្រព័ន្ធសុខាភិបាលមានការរីកចម្រើន ក្នុងកម្រិតខ្ពស់ ដើម្បីជាគុណប្រយោជន៍ដល់ការមើលថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋយើង”។

ឯកឧត្ដមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា ការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ​នេះ​ គឺជាការវិនិយោគដ៏ធំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា។ ក្នុងឱកាសនេះយើងខ្ញុំក៏សូមគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ដែលតែងតែផ្ដល់នូវសុខសន្ដិភាព ស្ថេរភាពនយោបាយ។ ដូច្នេះយើងបានសុខសាន្ដទាំងអស់គ្នា ហើយអាចប្រកបវិជ្ជាជីវៈនេះបានយ៉ាងពោរពេញ ដើរទាន់សម័យទំនើប ដូចប្រទេសនៅក្នុងតំបន់ ជាតិ និងអន្ដរជាតិ។

ក្នុងឱកាសនោះ ឯកឧត្ដមក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងស្នើឱ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនេះ បន្ដបណ្ដុះបណ្ដាល​ពង្រីកនូវចំណេះជំនាញទៅតាមមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង