**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់

មន្ត្រីជំនាញ ពន្យល់អំពីកំហុសបច្ចេកទេសក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការកែតម្រូវឯកសារយោង ទីកន្លែងដាក់ពាក្យ និងរយៈពេលទទួលបាន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់អំពី កំហុសបច្ចេកទេសក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺការវាយបញ្ចូលទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណ ខុសពីទិន្នន័យនៃឯកសារយោង ដែលសាមីខ្លួនបានភ្ជាប់មកជាមួយពេលថតធ្វើ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ក្រោយទទួលបានអត្តសញ្ញាណប័ណ្ណភ្លាម សាមីខ្លួនត្រូវពិនិត្យ ផ្ទៀងផ្ទាត់មើលទិន្នន័យទាំងអស់ រួមមាន ឈ្មោះ អក្សរឡាតាំង ភេទ កំពស់ ទីកន្លែងកំណើត អាសយដ្ឋាន ភិនភាគ។ល។

ឧត្តមសេនីយ៍ឯកបន្ថែមថា ក្នុងករណីពិនិត្យឃើញថា មានព័ត៌មានខុសពីព័ត៌មានក្នុងឯកសារ ឬភស្តុតាងផ្លូវការនានាដែលសាមីខ្លួនបានផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ សាមីខ្លួនត្រូវតវ៉ាទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅដ្ឋានរបស់ខ្លួន ឬនៅសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៉ីអន២ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណដែលមានព័ត៌មានខុស និងឯកសារភស្តុតាងផ្លូវការនានា ដែលផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅពេលបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបបញ្ជាក់ថា ការកែតម្រូវព័ត៌មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ គិតពីថ្ងៃដែលបានទទួលការតវ៉ាសុំកែតម្រូវរបស់ប្រជាពលរដ្ឋនៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅសាខាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរផ្សារអ៉ីអន២ ឬនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្រោយវត្តនិរោធ រហូតដល់ថ្ងៃប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានកែតម្រូវរួចជូនប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាងបន្ថែមឱ្យដឹងទៀតថា ក្រៅពីកំហុសបច្ចេកទេស រាល់ការកែតម្រូវអត្តសញ្ញាណប័ណ្ណបានលុះត្រាតែមានការកែតម្រូវអត្រានុកូលដ្ឋានជាមុនតាមនីតិវិធី ឬ តាមការសម្រេចរបស់តុលាការ៕

អត្ថបទដែលជាប់ទាក់ទង