លោក ស៊ន សារុន ដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី ចូលរួមសន្និសីទ្ធសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តមណ្ឌលគិរី”
ភ្នំពេញ៖ លោក ស៊ន សារុន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អញ្ជើញចូលរួមសន្និសីទ្ធសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តមណ្ឌលគិរី” នៅឯទីស្ដីការគណៈរដ្ឋមន្រ្ដី រាជធានីភ្នំពេញ។
សន្និសីទ្ធសារព័ត៌មាននេះ មានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕