ក្រសួងយុត្តិធម៌ រៀបចំពិធីសូត្រមន្ត និងពិធីពិសាអាហារសាមគ្គី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បានអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ និងពិធីពិសាអាហារសាមគ្គី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាច្រើនរូប៕