ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូអង្គការសហប្រជាជាតិ UNOPs (UN Office for Project Services)
ភ្នំពេញ៖ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូអង្គការសហប្រជាជាតិ UNOPs ដែលរួមមាន លោកស្រី Samina Kadwani, Diretor of South East Asia and Pacific Multi-Country Office និងលោក Akira Moretto, Indonesia Country Office Manager a.i and Head of Partnerships ព្រមទាំង តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា UN-OHCHR ដើម្បីជជែកពិភាក្សា និងសិក្សាអំពីលទ្ធភាពនៃការធ្វើកិច្ចសហការនាពេលអនាគតលើកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួនដូចជា៖
១. ការគ្រប់គ្រង់ទណ្ឌិត ភាពចង្អៀតណែនក្នុងពន្ធនាគារ និងការអនុវត្តវិធានការមិនមែនឃុំខ្លួន
២. ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ និងប្រព័ន្ធព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងសំណុំរឿង
៣. ការធ្វើទំនើបកម្មក្រខណ្ឌច្បាប់និងគោលនយោបាយចំបាច់មួយចំនួនក្នុងវិស័យយុត្តិធម៌
៤. ការបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនៃមន្រ្តីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌។