**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក

លោក នុត ពុធដារ៉ា ដឹកនាំពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាក្រុងអរិយក្សត្រ ខេត្តកណ្តាល

ភ្នំពេញ៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ បានចូលរួមជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងអរិក្សត្រ ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល ក្រុមការងារចុះជួយសង្កាត់ទាំង១១ គណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម បេក្ខជនក្រុមប្រឹក្សាក្រុង និងសមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត។

ក្រោយពីបានស្តាប់របាយការណ៍លទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ៨ថ្ងៃ កន្លងមក លោកអនុប្រធានគណបក្សខេត្ត បានធ្វើការគូសបញ្ជាក់ថា សភាពការណ៍ជារួមនៃដំណើរការ ឃោសនាបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ក្នុងរយៈពេលនេះ ក្រុមការងារ បានសហការជាមួយគណបក្សស្រុក គណបក្សឃុំ ធ្វើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងបានណែនាំឲ្យស្គាល់ពីទីតាំងការិយាល័យបោះឆ្នោត លំដាប់លេខរៀងលើសន្លឹកឆ្នោត និងចេះគូសសន្លឹកឆ្នោត។ ក្នុងនោះលេខរៀង គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត ស្ថិតនៅលំដាប់ទី២ និងមានទីតាំងការិយាល័យបោះឆ្នោត នៅសាលាបឋមសិក្សាសុវណ្ណសាគរ។

លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ដោយត្រូវនៅដល់ការិយាល័យបោះឆ្នោតនៅម៉ោង ៧,០០ព្រឹក ត្រៀមឯកសារសម្រាប់ការបោះឆ្នោត រួមមានអត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់ក្រុមប្រឹក្សា ព្រមទាំងថែរក្សាសុខភាពអោយបានល្អ។

ក្នុងនោះ លោកអនុប្រធានបានលើកឡើងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានភាពចាស់ទំខាងនយោបាយ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា បានដឹកនាំរាជរដ្ឋាភិបាល កសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន អភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យ រក្សាបាននូវសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់អគ្គមគ្គុទេសក៍ឆ្នើម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីបន្តសុខសន្តិភាព និងការអភិវឌ្ឍបន្ថែមទៀត សូមបងប្អូនទាំងអស់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។
សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១១ ដែលជាអង្គបោះឆ្នោត បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្រុងអរិយក្សត្រ ដែលស្ថិតនៅលំដាប់លេខរៀងទី២ លើសន្លឹកឆ្នោត គ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង