ស្នងការខេត្តក្រចេះ រៀបចំពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅអនុវត្តការងាររបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅអនុវត្តការងាររបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ក្រោមអធិតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ទុយ ប៊ុនសេរីរត្ន័មុនី អភិបាលរងខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលមហោស្រពខេត្ត។ ដោយមានការចូលរួមរបស់លោកស្នងការនគរបាលខេត្ត រួមទាំងលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយ-នាយរងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ៕