**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

អគ្គនាយកដ្ឋានរដ្ឋបាល បើកកិច្ចប្រជុំពិនិត្យលទ្ធភាព បង្កើតគណៈកម្មាធិការរាជធានី-ខេត្ត សម្រាប់ដឹកនាំយន្តការច្រកចេញចូលតែមួយ ថ្នាក់ឃុំ-សង្កាត់

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការរាជធានី-ខេត្ត សម្រាប់ដឹកនាំការអនុវត្តយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ឃុំ-សង្កាត់ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ការរៀបចំយន្ដការច្រកចេញចូលតែមួយ ថ្នាក់ឃុំ-សង្កាត់នេះ នៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួន គឺបានអនុវត្តយូរណាស់មកហើយ។ ឯកឧត្តមបាន រំលឹកថា ការដាក់អោយអនុវត្តយន្តការ​ច្រកចេញចូលតែមួយនៅថ្នាក់ ឃុំ-សង្កាត់ មានលើកដំបូង នៅខេត្តបាត់ដំបង។ ឯកឧត្តម បន្ដថា ផ្អែកតាមបទពិសោធន៍ នាពេលកន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានពង្រីកជាបន្ដបន្ទាប់នូវយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ឃុំ-សង្កាត់ នានា នៅទូទាំងប្រទេសកម្ពុជា ដោយមានការគាំទ្រពីធនាគារពិភពលោក។

លើសពីនេះ ឯកឧត្តម បានឱ្យដឹងទៀតថា ដោយមានមូលដ្ឋាន និងបទពិសោធន៍ជាច្រើន ទើបរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតយន្ដការច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាថ្នាក់រាជធានី-ខេត្ត ហើយគោលដៅសំខាន់បំផុត គឺប្រមូលផ្ដុំសេវារដ្ឋបាល ឱ្យនៅគោលដៅតែមួយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលបានមកស្នើសុំសេវានានា។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា ផ្អែកតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាកម្ម (គ.ជ.ដ.អ) បានឯកភាពឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើការសិក្សា និងវាយតម្លៃខ្ពស់ចំពោះ ឃុំ-សង្កាត់ ចំនួន៥០០ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីស្នើអនុវត្តយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ ឃុំ-សង្កាត់ គឺសេវាអត្តសញ្ញាណកម្ម ក្នុងជំហ៊ានទីមួយ៕

អត្ថបទដែលជាប់ទាក់ទង