**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច៖ វិស័យសង្គមកិច្ច បានដើរតួនាទីសំខាន់ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម​​ វង សូត បានលើកឡើងថា ផ្តើមចេញពីនេះ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដើរតួនាទីសំខាន់ និងទទួលបាននូវសមិទ្ធផលថ្មីៗ ជាច្រើនដោយក្នុងនោះគឺការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋជាដើម។

ការលើកឡើងរបស់ឯកឧត្ដម បានធ្វើឡើងខណៈលោកថ្លែងបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅ អនុវត្តបន្តឆ្នាំ២០២៣ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្ដម​ បានថ្លែងកោតសរសើរចំពោះក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការ ជាតិ អន្តរជាតិ និងបណ្តាដៃគូអភិវឌ្ឍន៍ ទាំង នៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិ ដែលបានផ្តល់កិច្ចសហការកន្លងមក ក្នុងការ អនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងទិសដៅលើកកម្ពស់វិស័យសង្គមកិច្ច ពិសេសការផ្តល់សេវាសង្គមកិច្ច ឱ្យកាន់តែកៀកនឹងប្រជាជន ស្របតាមតម្រូវការជាក់ស្តែង និងគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដាក់ឱ្យអនុវត្ត។

ឯមឧត្ដម វង សូត បានឲ្យដឹងថា វឌ្ឍនភាពដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេចបានកន្លងមក គឺបានមកពីការប្តេជ្ញាចិត្តខ្ពស់ របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកិច្ចសហការ ល្អពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ និងសប្បុរសជន នានា ដែលខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដ៏ថ្លៃថ្លានេះ។

រដ្ឋមន្រ្តីសង្គមកិច្ច បានបន្ថែមទៀតថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលបានលើកឡើងខាងលើនេះ យើងនៅមាន បញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឱ្យយើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជាការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជន អនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេង ប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និង បម្រែបម្រួលផ្នែក ប្រជាសាស្ត្រជាដើម។ល។

ដើម្បីចូលរួមដោះស្រាយបញ្ហា ប្រឈមទាំងនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានស្នើត្រូវបន្តប្រឹងប្រែងលើកិច្ចការមួយចំនួន បន្ថែមទៀតដូចខាងក្រោម៖
១- ត្រូវរៀបចំ និងដាក់ឱ្យដំណើរការកម្មវិធីជំនួយសង្គមជាកញ្ចប់ គ្រួសារ តាមរយៈការធ្វើ សមាហរណកម្ម កម្មវិធី ជំនួយ សង្គម បញ្ចូលគ្នា រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមាន ផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនជនពិការ កម្មវិធីឧបត្ថម្ភមនុស្សវ័យចាស់ និងកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ ជូន សិស្សក្រីក្រ នៅតាម ភូមិសិក្សា។

២- ត្រូវរៀបចំគោលនយោបាយជាតិសង្គមកិច្ច ដើម្បីកំណត់ឱ្យ បាននូវចក្ខុវិស័យ អាទិភាព ការងារ និងការទទួលខុសត្រូវរបស់តួអង្គ ពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកជួយសម្រួល ការ លំបាក លើកកម្ពស់ កម្រិតជីវភាព សេចក្តីថ្លៃថ្នូ និងកិត្តិយសរបស់ប្រជាជន។

៣- ត្រូវជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងឯកសារគតិយុត្ត ពាក់ព័ន្ធឱ្យបានចប់សព្វគ្រប់ស្រវតាមកម្មវិធីដែលបានគ្រោងទុក ជាពិសេស បែបបទ និងនីតិវិធីនៃការផ្ទេរ ការប្រគល់ និងការទទួលអនីតិជនទំនាស់ នឹងច្បាប់មកស្នាក់នៅ អប់រំ កែប្រែក្នុងមណ្ឌលយុវនីតិសម្បទា ឱ្យបានឆាប់ រហ័ស។

៤- ត្រូវរៀបចំប្រព័ន្ធ ទិន្នន័យ គ្រប់គ្រងជនពិការឱ្យបានច្បាស់លាស់ និងជឿទុកចិត្តបាន ពង្រឹង និងពង្រីក កម្មវិធី កំណត់ អត្ត សញ្ញាណ ជនពិការ តាមបែបគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមរយៈកម្មវិធីនេះ យើងអាច គ្រប់គ្រង ទិន្នន័យជនពិការប្រកបដោយប្រសិទ្ធភាព ក្នុង ការអនុវត្តកម្មវិធី ជំនួយសង្គមសម្រាប់ជនពិការ។

៥- ជំរុញរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការទទួល យកជនពិការចូលបម្រើ ការងារ តាម អត្រា កំណត់ និងចុះបញ្ជិកាជូនរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន សំដៅពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ ឱ្យកាន់តែល្អប្រសើរឡើង។

៦- ត្រូវបន្តផ្តល់របបគោលនយោបាយឧបត្ថម្ភដល់ជនពិការ ទាំង ការផ្តល់របបគោលនយោ បាយ ថ្លៃ ធ្វើដំណើរ និងអាហារ ដល់ជនពិការ ដែលមកទទួលសេវា ព្យាបាល នៅតាមមជ្ឈមណ្ឌលស្តារ លទ្ធ ភាព ពលកម្ម និងការ បើកផ្តល់ របបគោលនយោបាយ ថែទាំសុខភាពជូនជនពិការក្រីក្រ នៅ សហគមន៍ និងផ្តល់ការគាំទ្រផ្នែក ជីវភាពដល់ ជនពិការ ក្រីក្រ ដូចជា ការសាងសង់ផ្ទះ និង ការផ្តល់ ប្រាក់កម្ចីសម្រាប់អភិវឌ្ឍមុខរបរជាដើម៕

អត្ថបទដែលជាប់ទាក់ទង