**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីជប៉ុន ចូលរួមរំលែកទុក្ខដល់មីយ៉ាន់ម៉ានិងថៃ ក្រោយរងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា

ខេត្តពោធិ៍សាត់ បើកដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិខ្មែរ

ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

ពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានសម្តែងក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ «សង្កានកោះសំពៅមាសពោធិ៍សាត់» ដែលបានរៀបចំឡើង នាឱកាសនេះ ដើម្បីអបអរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម ខូយ រីដា សូមសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវ ទទួលបានជោគជ័យ ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានជាបន្តបន្ទាប់។ ជាមួយគ្នានោះសម្តេចបានប្រែក្លាយកម្ពុជា ពីប្រទេសដែលមានចំណូលកម្រិតទាប មកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងបន្តខិតខំប្រែក្លាយឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០នាពេលអនាគត។

ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់របស់យើង ក៏កំពុងតែស្តារ និងអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យ ដូចជាប្រព័ន្ធធារាសាស្រ្តតូចធំរួមមានទំនប់ទី៣ និងទំនប់ទី៥ ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាស ជាពិសេសវារីអគ្គិសនី ដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថាជាខេត្តធុងអាគុយ ដែលប្រព័ន្ធវារីអគ្គិសនីនេះ បានចែកចាយដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្តជិតខាង។ ឯកឧត្តមបានបន្ថែមថាសមិទ្ធផលទាំងអស់នេះ កើតឡើងដោយសារសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ឯកឧត្តមបានជម្រាបជូនទៀតថា ទន្ទឹមនឹងពិភពលោក បានជួបវិបត្តិសកល រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យ ជាមួយនឹងការរស់នៅ តាមគន្លងប្រក្រតីភាពថ្មី។

ខេត្តពោធិ៍សាត់របស់យើង ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវ ទិដ្ឋភាពព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» រួមមានការរៀបចំតុបតែងលម្អភ្លើងព័ណ៌ ការសម្តែងរបាំត្រុដិ ការសម្តែងរបាំគោះអងអង្រែ ការសម្តែងរបាំឆៃយ៉ាំឆ្នាំថ្មី ការលេងល្បែងប្រជាប្រិយខ្មែរ កម្មវិធីដុតកាំជ្រួច កម្មវិធីរាំកម្សាន្ត ការប្រគុំតន្ត្រី ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរ នៅក្នុងយុគសម័យសន្តិភាព ដ៏រុងរឿងរបស់យើង។

ឯកឧត្តមសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញមកចូលរួមសប្បាយ នូវសង្ក្រានរយៈពេល ៣ថ្ងៃនេះ ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត និងសំណូមពរដល់ កងកម្លាំងទាំងអស់ សូមចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរនេះ ឱ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង