**ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានសភាអាល់ហ្សេរ៉ឺ ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ២សប្តាហ៍ ប្រជាពលរដ្ឋជាង១៩ម៉ឺននាក់ បានយល់ដឹងអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនៅទូទាំងប្រទេស**នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបគណៈប្រតិភូកងកម្លាំងប៉ូលីសប្រដាប់អាវុធនៃកងទ័ពរំដោះប្រជាជនចិន**វឌ្ឍនភាពផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) បានបញ្ចប់ស្ទើរទាំងស្រុងហើយ**ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ដឹកនាំប្រជុំប្រកាសសមាសភាពកងអនុសេនាធំទប់ទល់និងបង្រ្កាបបាតុក ម្មខុសច្បាប់ ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង**អភិបាលខេត្តកំពង់ធំ ចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍ និងស្រុកសន្ទុក**រដ្ឋលេខាធិការ ក្រសួងសាធារណការ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនឹង P4I និង Austroads ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវថ្នល់នៅកម្ពុជា**នាយឧត្តមសេនីយ៍ សៅ សុខា ទទួលស្វាគមន៍ការគណៈប្រតិភូប៉ូលីសប្រដាប់អាវុធ នៃកងទ័ពរំដោះប្រជាជនចិន**រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមបើកវេទិកា និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកកណ្តាលស្ទឹង**ឯកឧត្តម ហ៊ូ ស្រ៊ី សមាជិករដ្ឋសភាកម្ពុជា ទទួលពានរង្វាន់កិត្តិយសឥស្សរជនឆ្នើមរបស់អាយប៉ា**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយតំណាងកាកបាទក្រហមកម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ មានតែការឆ្លុះបញ្ចាំងរួមគ្នា ដែលអាចជួយយើងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំពោះមុខបញ្ហាប្រឈមទាំងអស់**សម្ដេចតេជោ ផ្ញើសារអបអរសាទរលោក លឿង គ្រឿង ដែលទើបជាប់ឆ្នោតជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម**សម្តេច ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមពិធីបិទមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ**កម្ពុជា-ជប៉ុន អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ**ព្យុះសង្ឃរាវាយប្រហារប្រទេសគុយបា ចំពេលមានការដាច់ភ្លើងដ៏ធំមួយ**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**អ៊ីស្រាអែល​ ​ទាមទារ​ទៅ​អាមេរិក​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​លីបង់**ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូបៀនតូ នឹងប្រើមន្ត្រីច្រើនជាងគេបំផុតចាប់តាំងពីឆ្នាំ១៩៦៦**នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ដាក់គោលដៅក្តោបតំណែងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីអាគ្នេយ៍ឆ្នាំក្រោយ

បុរសម្នាក់ប្រពន្ធអះអាងថា ក្រោយផឹក ប៊ូស្រ្តង (Boostrang) ក៏មានអាការៈ ហត់ដង្ហក់ ដៃខ្ញាំ កន្រ្តាក់ ហើយក៏បានដាច់ខ្យល់ស្លាប់មុនពេលដឹកមកដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ប្រពន្ធអះអាងថា ក្រោយផឹក ប៊ូស្រ្តង (Boostrang) មានអាការៈ ហត់ដង្ហក់ ដៃខ្ញាំ កន្រ្តាក់ ហើយបានដាច់ខ្យល់ស្លាប់មុនពេលដឹកមកដល់មន្ទីរពេទ្យ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេ្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ស៊ឹង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សិប្បកម្មធ្វើពាង មានទីលំនៅភូមិ ព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ យ៉ាន់ រ៉ុន ភេទស្រី ៣៩ឆ្នាំ ត្រូវជាប្រពន្ធរបស់សាកសព បានរៀបរាប់ថា ប្តីរបស់នាងខ្ញុំគាត់បានពិសារភេសជ្ជៈ ម៉ាក ប៊ូស្រ្តង (Boostrang) តាំងតែពីក្រុមហ៊ុនទើបតែបង្កើតមកម្ល៉េះ។ រហូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែលជា ៨ព្រឹក ប្តីរបស់នាងខ្ញុំ គាត់បានយក អាណាង៉ោង ទៅអាអុសនៅមាត់ស្រះមុខផ្ទះ រហូតដល់ម៉ោងប្រហែល ៩ព្រឹក គាត់បានឈប់ ហើយបានប្រើកូនប្រុស អោយទៅយកភេសជ្ជៈ ប៊ូស្រ្តង (Boostrang) ចំនួន ០១កំប៉ុង យកមកគាស់ផឹក នៅសល់ខ្លះបានអោយទៅកូនប្រុសផឹកដែរ រួចក៏បានដើរពីមាត់ស្រះមកអង្គុយលើកាំជណ្ដើរទី ២ នៅមុខផ្ទះ បានប្រហែលជា ១០នាទី ស្រាប់តែឃើញប្តីរបស់នាងខ្ញុំដួលផ្កាប់មុខ នាងខ្ញុំបានទៅលើកប្តី ឃើញប្តីមានអាការៈ ហត់ដង្ហក់ ដៃខ្ញាំ កន្រ្តាក់ ឃើញអាការ: បែបនេះនាងខ្ញុំបានហៅប្អូនថ្លៃ ជួយលើកប្តីដាក់លើរថយន្ត ដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ពេលទៅដល់លោកគ្រូពេទ្យបានជួយពិនិត្យ និងសង្រ្គោះ ហើយបានប្រាប់នាងខ្ញុំថា ប្តីរបស់នាងខ្ញុំ បានដាច់ខ្យល់ស្លាប់មុនពេលដឹកមកដល់មន្ទីរពេទ្យបាត់ទៅហើយ ។

សូមបញ្ជាក់ថា ចំពោះកូនប្រុសរបស់នាងខ្ញុំ ដែលផឹកភេសជ្ជៈ ម៉ាក ប៊ូស្ត្រង (Boostrang) ដែលនៅសល់ពីឪពុកនោះ គឺមិនមានអាការ:អ្វីកើតឡើងនោះទេ។

លោកវរសេនីយ៍ឯក សួន សត្ថារ័ត្ន នាយការិយាល័យ នគរបាល បច្ចេកទេស និងវិទ្យាសាស្ត្រ ក្រោយពីទទួលបានព័ត៌មានទាក់ទងមានមនុស្សស្លាប់ទាក់ទិនករណីផឹកភេសជ្ជៈ ម៉ាក ប៊ូស្ត្រង (Boostrang) នោះ លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរង ជំនួយការការងារនគរបាលព្រហ្មទណ្ឌ ទទួលបន្ទុកការិយាល័យ បច្ចេកទេស និងវិទ្យាសាស្រ្ត បានចាត់ឲ្យលោកដឹកនាំកម្លាំងជំនាញក្នុងការិយាល័យ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននិងអាជ្ញាធរចុះទៅដល់ផ្ទះសាកសព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០២និង៥៥នាទីរសៀល និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាពចូលរួមមាន៖ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកព្រះនេត្រព្រះ,នគរបាលរដ្ឋបាលប៉ុស្តិ៍រហាល, លោកមេឃុំរហាល, គ្រូពេទ្យកោសល្យវិច័យ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះនិង ភរិយាសព ។

ការពិនិត្យស្លាកស្នាមលើសាកសពយើងទទួលបានលទ្ធផលដូចខាងក្រោម៖
-ផ្នែកក្បាល-ផ្នែកដងខ្លួន-ផ្នែកអវយវ ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ ។

+ការវាយតំលៃ និងសន្និដ្ឋាន៖
យោងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីជំនាញកោសល្យវិច័យលើសាកសព និងដោយមានការចូលរួមសន្និដ្ឋានពីលោកស្រី អូត សុអ៊ីន គ្រូពេទ្យកោសល្យវិច័យ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងដោយមានការទទួលយកសំបកកំប៉ុង ភេសជ្ជៈម៉ាក ប៊ូស្ត្រង (Boostrang) ដែលជនរងគ្រោះផឹកទឹកអស់ និងបានយកភេសជ្ជៈម៉ាកប៊ូស្ត្រងដែលមានទឹកពេញ (មិនទាន់គាស់) ជូនទៅអ្នកគ្រូពេទ្យ អូត សុអ៊ីន ដើម្បីបញ្ជូនបន្តទៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យកទៅធ្វើការពិសោធន៍ ចំពោះលទ្ធផល រងចាំទទួលនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង