សង្ក្រាន្តក្រុងកំពង់ចាមថ្ងៃទី៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម ចូលរួមកម្សាន្តសប្បាយរីករាយក្នុងពិធីស្រង់ព្រះ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
ភ្នំពេញ៖ សង្ក្រាន្តក្រុងកំពង់ចាមថ្ងៃទី៣ នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ជាច្រើននាក់ទៀត បានចូលរួមកម្សាន្តសប្បាយរីករាយក្នុងពិធីស្រង់ព្រះ ជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្ត។
សូមបញ្ជាក់ផងដែរថា ពិធីសប្បាយរីករាយ ដែលថ្នាក់ដឹកនាំខេត្តចូលរួម ជាមួយប្រជាពលរដ្ឋ នៅមុខសាលាខេត្ត មានដូចជា ពិធីស្រង់ព្រះ, លាបម្សៅ, បាញ់ទឹក និងពិធីរាំកំសាន្តផងដែរ ៕