**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ **ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ប្រមាណជាជាង ១៤ម៉ឺននាក់

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក​​ ពស.២៥៦៧ គស.២០២៣ គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ សរុបចំនួនប្រមាណ ១៤១,៣៧០នាក់ ក្នុងនោះ ទេសចរជាតិចំនួន​ ១៤១,៣៤៦នាក់ និងទេសចរបរទេសចំនួន​ ២៤នាក់​ បើប្រៀបធៀបនឹងឆ្នាំមុន ភ្ញៀវមានការថយចុះជាង៥០%។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរ​ ក្នុងខេត្តពោធិ៍សាត់ នាឱកាសពិធីបុណ្យចូលឆ្នាំ ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន​ ៦០,៨៩៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៦០,៨៨៥នាក់ និងភ្ញៀវបរទេសចំនួន ១២នាក់។

ប្រភពបន្តថា សម្រាប់រយៈពេល៣ថ្ងៃ ​គឺថ្ងៃទី១៤-១៥-១៦​ ខែមេសា​ ឆ្នាំ២០២៣​ ភ្ញៀវទេសចរមានចំនួនសរុប ១៤១,៣៧០នាក់​ ក្នុងនោះទេសចរជាតិ​ចំនួន ១៤១,៣៤៦នាក់ និងទេសចរបរទេស​ចំនួន ២៤នាក់​ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំមុន ភ្ញៀវមានការថយចុះ​ ៥២,៥៦% (ឆ្នាំមុនភ្ញៀវមានចំនួន​ ២៩៨,០៣៧នាក់)​។

ប្រភពបានបន្ថែមថា ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានបែងចែកជា៥ក្រុម បានចុះសហការ និងធ្វើការទំនាក់ទំនង ជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ពន្ធ័ ​ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីស្តង់ដារប្រតិបត្តិអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី និងវិធានការការពារ «៣កុំ ៣ការពារ»។

ជាមួយគ្នានោះ មន្ទីរទេសចរណ៍ខេត្ត បានចុះពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល​ និងសេវាកម្មទេសចរណ៍​ ព្រមទាំងថែរក្សាអនាម័យ​សុវត្ថិភាព​ចំណីអាហារ​ និងបរិស្ថាន​។ រាល់តម្លៃសេវាកម្មស្នាក់នៅ​ ម្ហូបអាហារ​ និងសេវាផ្សេងៗ​ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗ នៅក្នុងតារាងបញ្ជីតម្លៃ​ និងបានដាក់ភាសាខ្មែរ នៅ​ខាងលើ ហើយភាសាបរទេសនៅខាងក្រោម​។

បន្ថែមពីនោះ មន្ទីរទេសចរណ៍ខេត្ត ក៏បានបញ្ជាក់ពីការថយចុះ ចំនួនភ្ញៀវទេសចរ គឺបណ្តាលមកពី៖
ទី១-ភ្នំ១៥០០(ផ្លូវបុប្ផាលាក់ខ្លួន)​ ភ្ញៀវមានការធ្លាក់ចុះខ្លាំង ​ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង​ ធ្វើឱ្យទេសភាពមិនសូវស្រស់ស្អា តដូចឆ្នាំមុន​។
ទី២-ស្រុកតាលោសែនជ័យ ​(សួនកម្សាន្តពូរីសត​)​ ឆ្នាំមុនជួលតារាល្បីៗមករាំលេងកម្សាន្ត​ តែឆ្នាំនេះពុំមានជួលតារាល្បីមកសម្ដែងទេ។
ទី៣-ព្រឹត្តិការណ៍អង្គរសង្ក្រាន្តសៀមរាប
ទី៤-មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត តាមមូលដ្ឋានខេត្តនីមួយៗ
ទី៥-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគោលដៅទេសចរណ៍ថ្មី រហ័សតាមរយៈការវិនិយោគរបស់រដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង