ឯកឧត្តម វ៉ី សំណាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រលំ របើកដំបូលផ្ទះ កាលពីរសៀល និងយប់ថ្ងៃទី១៥ ខែមេសា
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រលំ របើកដំបូលផ្ទះ កាលពីរសៀល និងយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានចំនួន ៨៤គ្រួសារ ស្មើនឹង ៣ឃុំ គឺឃុំពោធិម្រាល ពោធិចំរើន និងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សម្ភារៈដែលផ្តល់ជូនរួមមាន៖ អង្ករ២៥គីទ្បូក្រាម, ទឹកត្រីទឹកស៊ីអ៊ី២យួរ, ម៉ី១កេស, ត្រីខ១យួរ, នុំ១ធុង, ប្រេងឆា១ដប និងថវិកា គ្រួសាររងខូចខាត់ធ្ងន់ធ្ងរចំនួន ១០ម៉ឺនរៀល តង់១ ឃីត១ឈុត ដោយទ្បែកមធ្យមចំនួន៥ម៉ឺនរៀល និងស្រាលចំនួន៣ម៉ឺនរៀល ៕