អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លើការកែសម្រួលផ្ទៃដីលំនៅឋាន ពីតំបន់២ បញ្ចូលមកតំបន់១ ស្ថិតនៅភូមិសាស្ត្រ ភូមិសំបួរ ភូមិដូនឡឹក ភូមិក្បាលក្របី ភូមិស្រះឈូក ភូមិស្រែព្រៃ ភូមិរំចកអង្គរ និងភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕