**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្ដម កែវ រតនៈ ស្នើលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ បន្តរួបរួមសាមគ្គីគ្នា និងចូលរួមថែរក្សាសុខសន្តិភាព ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានស្នើដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់បន្តរួបរួមសាមគ្គីគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមាន ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសនៅទឹកដីខេត្តពោធិ៍សាត់ផ្ទាល់។

ឯកឧត្ដមបានស្នើបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងក្រុងពោធិ៍សាត់ប្រមាណជិត១ពាន់នាក់ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣​ នៅសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ការជួបជុំគ្នានេះធ្វើឡើងដើម្បីបង្កឱកាសបានជួបជុំពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួន និងសួរសុខទុក្ខ​ សំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវចំណងសាមគ្គីភាព និងមិត្តភាព ពិសេសបានជម្រាបជូនអំពីដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិ។
ឯកឧត្ដមបានថ្លែងថា «យើងមានកិច្ចការជាច្រើនត្រូវបំពេញ និងធ្វើការអភិវឌ្ឍនៅក្នុងខេត្តបន្តទៅទៀត ដើម្បីកែប្រែមុខមាត់ខេត្តរបស់យើងកាន់តែលេចធ្លោមួយកម្រិតថែមទៀត។ ពិតណាស់លោកគ្រូអ្នកគ្រូត្រូវបានចាត់ទុកជាបុគ្គលគម្រូ ជាពុម្ព ជាថ្នាលបណ្តុះនូវធនធានមនុស្សយ៉ាងសំខាន់ ទាំងចំណេះដឹង ចំណេះធ្វើសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ»។

ឯកឧត្ដមបានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ គប្បីយកចិត្តទុកដាក់គិតគូរអំពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំផ្តល់អាទិភាព ចំពោះវិស័យអប់រំទូទាំងប្រទេស ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ សំដៅធ្វើយ៉ាងណាឲ្យការបង្រៀន និងរៀនទទួលបានគុណភាពខ្ពស់។

បន្ថែមពីនោះ ឯកឧត្ដមក៏បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់សូមបន្តរួបរួមសាមគ្គីភាពផ្ទៃក្នុងគ្នា និងចូលរួមថែរក្សាសុខសន្តិភាពដែលកំពុងតែកើតមានសព្វថ្ងៃ ដើម្បីទទួលបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងទឹកដីខេត្តពោធិ៍សាត់ផ្ទាល់។
ឯកឧត្ដមបានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានទាំងអស់គ្នា។

បន្ទាប់ពីដោះស្រាយនូវសំណូមពររបស់លោកគ្រូ អ្នកគ្រូនាឱកាសនោះរួចមក ឯកឧត្ដមក៏បានចែកជូនវត្ថុកំដរដៃដល់លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំក្នុងក្រុងពោធិ៍សាត់ប្រមាណជិត១ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានមី១កេស និងថវិកា៤ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង