**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

លេខាធិការដ្ឋានអាស៊ាន ផ្សាយវីឌីអូស្តីពីលទ្ធផលការងាររយៈពេល ១០០ថ្ងៃដំបូង នៃការចូលកាន់តំណែងជា អគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋានអាស៊ាន បានបញ្ចេញខ្លីបវីឌីអូរយៈពេល ១ នាទី និង ៣០ វិនាទី ដែលសង្ខេបពីសកម្មភាពសំខាន់ៗរយៈពេល ១០០ថ្ងៃដំបូង នៃការចូលកាន់តំណែងរបស់លោកបណ្ឌិត កៅ គឹមហួន ជាអគ្គលេខាធិការអាស៊ាន ចាប់តាំងពីទី៩ ខែមករា ឆ្នាំ២០២៣។

នៅក្នុងខ្លីបវីឌីអូនោះ បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានចូលរួមក្នុងសកម្មភាពទាំងអស់ចំនួន ២២៦ សកម្មភាព ក្នុងនោះបានចូលរួមក្នុងកិច្ចប្រជុំចំនួន ១៨០ កិច្ចប្រជុំ បានទៅទស្សនកិច្ចនៅប្រទេសចំនួន ៤ រួមមាន ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសចិន។ បន្ថែមលើនោះ ឯកឧត្ដមអគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីផ្សេងៗ ដូចជាបុណ្យជាតិរបស់ប្រទេសសមាជិកអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន ចំនួន ៣៨ លើក បានទទួលការជូនសារតាំងពីឯកអគ្គរាជ/រដ្ឋទូតចំនួន ៧ ប្រទេស ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ព្រមទាំង បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក និងសារព័ត៌មានបរទេសចំនួន ៥ និងបានធ្វើបឋកថាជាសាធារណៈចំនួន ៣ លើក នៅក្នុងប្រទេសឥណ្ឌូណេស៉ី ប្រទេសថៃ និងប្រទេសចិន។

នៅក្នុងសារខ្លីបវីឌីអូនេះ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បានបានបញ្ចេញសារដែលមានខ្លឹមសារថា «នៅក្នុងឱកាស ១០០ ថ្ងៃដំបូង របស់ខ្ញុំ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន សូមអនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ដើម្បីសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រដល់សាធារណរដ្ឋឥណ្ឌូណេស៉ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ សមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ានទាំងអស់ ក៏ដូចជា ដៃគូខាងក្រៅផ្សេងទៀត ព្រមទាំង តួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ការផ្តល់នូវការគាំទ្រពេញលេញ ដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសម្រាប់ការចូលរួមចំណែកដ៏សំខាន់ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើសពីហ្នឹងទៀត។ ក្នុងនាមជាមនុស្សម្នាក់ ដែលត្រូវបានផ្តល់ទំនុកចិត្តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ក្នុងការបំពេញទំនួលខុសត្រូវដ៏មានសារៈសំខាន់នេះ ដោយមានការជួយគាំទ្រពីសហការី នៅលេខាធិការដ្ឋានអាស៊ាន ខ្ញុំនឹងធ្វើការរួមគ្នាយ៉ាងពេញលេញ និងយ៉ាងជិតស្និទ្ធជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា តំបន់យើងគឺជាតំបន់ នៃសន្តិភាព វិបុលភាព និងសក្តានុពល ដែលបម្រើឱ្យប្រជាជន ភពផែនដី និងភាពជាដៃគូរបស់យើងបានយ៉ាងល្អប្រសើរ»។

សូមជម្រាបជូនថា ចាប់តាំងពីចូលកាន់តំណែងជាអគ្គលេខាធិការអាស៊ាន ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បាននិងកំពុងដឹកនាំលេខាធិការដ្ឋានអាស៊ានយ៉ាងសកម្ម ដោយខិតខំធ្វើយ៉ាងណាឱ្យលេខាធិការដ្ឋានអាស៊ានក្លាយជាមជ្ឈមណ្ឌលនៃការទូត ព័ត៌មាន សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដោយមានសកម្មភាពជាច្រើន និងទទួលជួបភ្ញៀវសឹងតែរាល់ថ្ងៃ ដើម្បីបញ្ជៀបការយល់ដឹង និងការគិតបែបវិជ្ជមានអំពីអាស៊ាន ដល់ឥស្សរជនបរទេស ដែលមានមួយចំនួន គិតបែបអវិជ្ជមានអំពីអាស៊ាន។
ក្រៅពីនោះ ឯកឧត្ដមអគ្គលេខាធិការអាស៊ាន ក៏ខិតខំជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ នៅក្នុងរង្វង់ប្រទេសអាស៊ាន និងជាមួយប្រទេសជាដៃគូអាស៊ានផងដែរ។ បន្ថែមលើនេះ ឯកឧត្ដមបាននិងកំពុងជំរុញការកៀរគរអាហារូបករណ៍ សម្រាប់និស្សិតអាស៊ាន បានទៅសិក្សានៅប្រទេសជាដៃគូរបស់អាស៊ាន។

សូមជម្រាបជូនថា នៅក្នុងទស្សនកិច្ចទៅប្រទេសចិន កាលពីចុងខែមីនា កន្លងទៅនេះ រដ្ឋាភិបាលខេត្តហៃណាន់ បានសន្យាផ្តល់ជូនអាហារូបករណ៍ចំនួន ១០០ កន្លែង ជារៀងរាល់ឆ្នាំ ដល់និស្សិតអាស៊ាន ដែលជាការចាប់ផ្តើម ហើយក៏មានប្រទេសមួយចំនួនទៀត បានសន្យានឹងផ្តល់អាហារូបករណ៍ដល់និស្សិតអាស៊ានផងដែរ នៅពេលជួបជាមួយលោកអគ្គលេខាធិការអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង