ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២៨៤គ្រួសារ នៅភូមិត្រពាំងក្ដារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានអមដំណើរសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចំនួន ២៨៤គ្រួសារ នៅភូមិត្រពាំងក្ដារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។
អញ្ជើញចូលរួមមានវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដម គុយ សុផល ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង, ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្ដម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ថ្នាក់ដឹកនាំមន្ទីរ និងអាជ្ញាធរមូលដ្ឋាន ៕