**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​២​ ​នឹង​ចាប់ផ្ដើមជាផ្លូវការ​នៅ​ស្រុក​វាលវែង​ នាថ្ងៃស្អែក

ភ្នំពេញ៖ ក្រសួង​បរិស្ថាន សហការ​ជាមួយ​អង្គការ​ដៃគូ ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់​នឹង​រៀបចំ​ពិធី​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ លើក​ទី​២ នៅក្នុង​ស្រុក​វាលវែង នា​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣​ស្អែក​នេះ។

ការធ្វើយុទ្ធនាការនេះដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យបាន​យល់ដឹង​ពី​សារៈសំខាន់​របស់​សត្វ​ព្រៃ និង​ដើម្បី​សម្ដៅ​បញ្ឈប់​ការ​ដាក់​អន្ទាក់ បរបាញ់ និង​សម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ​ដែល​រស់នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ និង​តំបន់ការពារធម្មជាតិ​។​ ជាពិសេសពិធីបើកយុទ្ធនាការអន្ទាក់សូន្យនាថ្ងៃស្អែក ក៏ចំថ្ងៃនៃទិវាភពផែនដីផងដែរ។

​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី អន្ទាក់​សូន្យ​ជា​លើក​ទី​២​នៅក្នុង​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ចាត់ទុកថា យុទ្ធនាការ​អន្ទាក់​សូន្យ​លើក​ទី​២​នេះ នឹង​ចូលរួម​កាត់បន្ថយ​ការសម្លាប់​សត្វព្រៃ​បន្ថែមទៀត​នៅក្នុងខេត្តពោធិ៍សាត់។ លោក​គូសបញ្ជាក់ថា ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ដែល​មាន​តំបន់ការពារធម្មជាតិ​ដ៏​ធំ​មួយ ជាក់ស្ដែង​គឺ តំបន់​ជួរ​ភ្នំក្រវាញ​តែម្ដង​។​

​អ្នកនាំពាក្យ​ដដែល​បានបង្ហាញ​ជំនឿ​ថា តាមរយៈ​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២​នេះ ក៏​នឹង​បន្ត​ចូលរួម​ផ្ដល់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ដាក់​អន្ទាក់ ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​សត្វព្រៃ​។ លោក​កត់សម្គាល់ គិត​ត្រឹម​រយៈពេល​៧០​ឆ្នាំ​ចុងក្រោយ​នេះ បរិមាណ​សត្វព្រៃ​ដែល​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​មាន​ការថយចុះ​ប្រមាណ​៦០​ភាគរយ ដោយសារ​ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​ការដាក់​អន្ទាក់​។ យ៉ាងណា ក្រោយ​ទទួលបាន​សុខសន្តិភាព កម្ពុជា​បាន​ស្ដារ​ឡើងវិញ​លើ​ការងារ​អភិរក្ស​សត្វព្រៃ ហើយ​សម្រេច​បាន​ការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ឡើងវិញ​។​

​អន្ទាក់​គឺជា​ឧបករណ៍​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​សត្វព្រៃ ខណៈ​បរិមាណ​អន្ទាក់​នៅក្នុង​ព្រៃ​ធម្មជាតិ​នៅតែ​បន្ត​មាន​។ ជា​ដំណោះស្រាយ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថា​ន​បាន​ដាក់ចេញ​វិធានការ ក្នុងការ​បង្វែរ​មុខរបរ​របស់​ប្រជា​សហគមន៍​ដែល​នៅ​ជុំវិញ និង​នៅ​ជិត​តំបន់​ដែន​ជម្រក​សត្វព្រៃ ឱ្យ​ពួកគេ​វិល​មក​ប្រកប​របរ​ផ្សេង​ពី​ការ​បរបាញ់ និងដាក់អន្ទាក់ ក្នុងនោះរួមមានដូចជា​៖ មុខរបរ​ធ្វើ​កសិកម្ម​ជាដើម​។​

​គួររម្លឹកថា កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ មន្ត្រី​ក្រសួង​បរិស្ថាន  រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​អ្នកសារព័ត៌មាន ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នឹង​បើក​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ លើក​ទី​១​នៅក្នុង​ទី​រួម​ខេត្តពោធិ៍សាត់​។ ខេត្ត​ពោធិ៍សាត់​ជា​ខេត្ត​ទី​១​ដែល​នឹង​ចាប់ផ្តើម​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២​។ ខេត្ត​នេះ​មាន​តំបន់ការពារធម្មជាតិ​ចំនួន​៦ រួមមាន​៖ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ មាន​ផ្ទៃដី​សរុប ៦៨៩,២៩៧​ហិកតា​៕

អត្ថបទដែលជាប់ទាក់ទង