អាវភ្លៀងអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រប់បណ្តាអង្គភាព និងការិយាល័យ ផ្នែកចំណុះ សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀងធ្លាក់ ។
ឯកឧត្តម មេបញ្ជាការ ជួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណ និងសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។
នាយ-ពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ សូមគោរពជូនពរ សម្តេចទាំងទ្វេ សូមសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចំរើនលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសសូមសម្តេចទាំងទ្វេ ប្រកបបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។