**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

ប្រតិភូបេសកជនពិសេស បានដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់ មកដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  ភ្នំពេញ៖ បន្ទាប់ពីប្រតិភូបេសកជនពិសេសដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី ១២ លោកបណ្ឌិតសាស្ត្រាចារ្យ សេង ប៊ុនសុង តំណាងគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា និងសហការី បានធ្វើដំណើរចាកចេញពីទីក្រុងយ៉ាំងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមច្រក VIP នៃអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គូន  នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ព្រះអគ្គីជ័យកីឡាបានមកដល់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមអាកាសយានដ្ឋានអន្តរជាតិ Waatay នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដោយមានការទទួលស្វាគមន៍ បដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ ពីសំណាក់លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហការី ឯកឧត្តម  សេង ផន អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហការី នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។

ព្រះអគ្គីជ័យកីឡា ត្រូវបានដង្ហែតាមក្បូនរថយន្តស៊ីរ៉ែន ដង្ហែយកទៅតម្តល់ទុកនៅស្ថានទូតព្រះរាជាណាចក្រកម្ពុជា ដែលមានវេសនដ្ឋាននៅទីក្រុងវៀងច័ន្ទ  សាធារណរដ្ឋប្រជាធិបតេយ្យប្រជាម៉ានិតឡាវ រហូតដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៣ ត្រូវជាថ្ងៃប្រារព្ធកម្មវិធីដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់ ។

សូមជម្រាបជូនថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាប្រទេសហើយចុងក្រោយដែលប្រតិភូបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាប៉ារ៉ាហ្គេមលើកទី១២ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងCamsoc-Camagoc និងធ្វើការដង្ហែនិវត្តន៍ចូលមាតុប្រទេសវិញនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ តាមច្រកព្រំដែនអន្តរជាតិ កម្ពុជា-ឡាវ ត្រពាំងក្រៀល ខេត្តស្ទឹង។

អត្ថបទដែលជាប់ទាក់ទង