ឯកឧត្តម ស៊ាក ឡេង ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសាគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន៩០គ្រួសារ
ភ្នំពេញ៖ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសាគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ចំនួន៩០គ្រួសារ ស្ថិតនៅឃុំគោកស្រុក និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕