ឯកឧត្តម សុខ សូកាន អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូនគ្រួសារបងប្រុសឈ្មោះ ង៉ែត ង៉ុយ និងបងស្រី ខេល ជា ដែលសំរាលកូនភ្លោះប្រុសចំនូន ៣ នាក់ នៅស្រុកគិរីវង់
ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគិរីវង់ ខេត្តតាកែវ រួមដំណើរដោយ លោក ងួន ឌីណា អភិបាល នៃគណ:អភិបាលស្រុកគិរីវង់ លោក សែស សឿង និង សាយ សុផាត អភិបាលរងស្រុក លោក នាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិ. ស្រុកប្រតិបត្តិគិរីវង់ អនុប្រធានការិ.សង្គមកិច្ច និង សុខុមាលភាពសង្គម និងលោកប្រធានមន្ទីរពេទ្យបង្អែកគិរីវង់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកនូវអំណោយ ព្រមទាំងថវិកា ជូនគ្រួសារបងប្រុសឈ្មោះ ង៉ែត ង៉ុយ និងបងស្រី ខេល ជា ដែលសំរាលកូនភ្លោះប្រុសចំនូន ៣ នាក់ ស្ថិតនៅភូមិភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។
អំណោយរួមមាន ÷
– ថវិកាចំនួន ១,៥០០,០០០រៀល
– អង្ករចំនួន ៥០ គីឡូក្រោម
– មី ១ កេះ
– ទឹកបរិសុទ្ធ ១ កេះ
– សំលៀកបំពាក់ ម្សៅ សាប៊ូ ចំនួន ៣ ឈុត
– សារ៉ុង ២
– ក្រម៉ាពោះគោ ១ ផងដែរ។