**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ សរសើរមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ និងទេសចរ ក្នុងអំឡុងចូលឆ្នាំខ្មែរ

ភ្នំពេញ៖​ ក្រុមប្រឹក្សាខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​២៥​ ខែមេសា​ ឆ្នាំ​២០២៣ បានរៀបចំកិច្ចប្រជុំ​សាមញ្ញ​លេីកទី៤៧​ អាណត្តិ​ទី​៣​ ឆ្នាំ​ទី​៤​ របស់​ក្រុមប្រឹក្សា​ខេត្ត​ ក្រោមអធិបតីភាព​ឯកឧត្តម​ ហឿ​ ស៉ីយ៉ែម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ ដួង ពៅ​ អភិបាល​រង​ខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​។

របៀបវារៈកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៣-បញ្ហាផ្សេងៗ។

ឯកឧត្តម ហឿ សុីយ៉ែម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ដែលចូលមកទស្សនាកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរគួរឲ្យគត់សម្គាល់ និងសូមចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនដែលបានចូលរួមយ៉ាងផុលផុសក្នុងពិធីសង្រ្កានឆ្នាំថ្មី និងរក្សាអនាម័យ ដែលស្តែងឲ្យឃើញពីភាពសប្បាយរីករាយរបស់កម្ពុជា ក្រោមដំបូលសន្តិភាព និងគ្មានជំងឺរាលត្បាត និងសូមឲ្យបងប្អូនបន្តរក្សាអនាម័យបរិស្ថាន ដើម្បីត្រៀមទទួលព្រឹត្តិការបើកកីឡាស៊ីហ្គេម នៅពេលខាងមុខនេះ ហើយទន្ទឹមនោះខេត្តក្រចេះយើងក៏បានកិត្តិយសទទួលភ្លើងព្រះអគ្គិជ័យកីឡាផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថានេះជាភ័ពសំណាងខេត្តទទួលបានស្ពានឆ្លងកាត់ទន្លេ១ខែ្ស និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនពីរាជរដ្ឋាភិបាល នាពេលថ្មីនេះ ប្រជាពលរដ្ឋខេត្តក្រចេះ ក៏ទទួលបានផ្លូវតភ្ជាប់ខេត្តនិងឆ្ពោះទៅទីតាំងរម្មណីយដ្ឋានមួយចំនួន ដើម្បីបង្កើនវិស័យសេដ្ឋកិច្ចខេត្ត និងប្រជាជន ក្នុងនោះដែរសូមស្នើឲ្យមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរផែនការ សូមពិនិត្យនិងពន្លឿនលើការបើផ្តល់សាច់ប្រាក់ជូនគ្រួសារនិវត្តជន និងគ្រួសារទទួលបានប័ណ្ណសមធម៌ ឲ្យបានគម្លាតនិងមន្ត្ត្រីរាជការស៊ីវិលដែរ ៕

អត្ថបទដែលជាប់ទាក់ទង