នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជេីញប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាពការងារដេីម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលេីកទី ៣២
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលេីតុ នារសៀលថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជេីញប្រជុំស្ដាប់របាយការណ៍វឌ្ឍនភាពការងារដេីម្បីត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលេីកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ នៅសហព័ន្ធកីឡាវាយកូនឃ្លីលេីតុកម្ពុជា ៕