អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត និងពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំបានពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅបន្តរបស់រដ្ឋបាលខេត្ត ពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡានៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ពិភាក្សាលើកសំណើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋ ការងារត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ និងការងារសំខាន់ៗមួយចំនួនទៀត ៕