ឯកឧត្តម ម៉ែន វិបុល ដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង ចូលរួមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តស្វាយរៀង”
ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចូលរួមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តស្វាយរៀង” នៅឯទីស្ដីការគណៈរដ្ឋមន្រ្ដី រាជធានីភ្នំពេញ។
សន្និសីទសារព័ត៌មាននេះ មានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលជាវិជ្ជមាន ក្នុងកិច្ចរក្សាបាននូវការជឿទុកចិត្ត ចូលរួម និងគាំទ្រទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៕