**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលខេត្តកំពង់ធំ ទទួលជួបប្រតិភូវិនិយោគចិន ដែលវិនិយោគលើវិស័យកសិកម្ម គ្រោងចំណាយថវិកាប្រមាណជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ អនុញ្ញាតទទួលជួប ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំប្រតិភូវិនិយោគចិន មកពីប្រទេសចិន ជាប្រភេទក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ពាណិជ្ជកម្ម ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំភាគីចិន ចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ដួង ដារ៉ា បានថ្លែងថា ក្រុមហ៊ុនវិនិយោគចិនមកពេលនេះ គឺជាក្រុមហ៊ុនមួយដែលទទួលស្គាល់ពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសចិន។ ហើយសម្តេចតេជោ បានចាប់អារម្មណ៍ខេត្តកំពង់ធំ ជាខេត្តមួយដែលសំខាន់ មានសក្តានុពល អភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ព្រមទាំងជម្រុញក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម មកពិនិត្យស្ថានភាព និងសក្តានុពលកសិកម្មនៅខេត្តកំពង់ធំ។

ឯកឧត្តមបានបន្ថែមទៀថា ក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មប្រមាណជាង ៣០ម៉ឺនហិចតា ដែលចំណាយថវិកាវិនិយោគប្រមាណជាង ៤០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងក្រុមការងារបច្ចេកទេសកសិកម្មបែបទំនើប។ ហើយក្រៅផលិតផលកសិកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុនចិនជួយរកទីផ្សារ និងទទួលផលិតផលកសិកម្មរបស់កសិករទៅតាមតម្លៃទីផ្សារ។

ឯកឧត្តម ងួន រតនៈ បានថ្លែងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្លាតវៃ ក្នុងការទាក់ទាញអ្នកវិនិយោគទុនបរទេស មកដាក់ទុកវិនិយោគនៅក្នុងប្រទេស ជាពិសេ បានចង្អុលបង្ហាញអ្នកវិនិយោគចិន ឲ្យជ្រើសរើសយកខេត្តកំពង់ធំ ក៏ដូចជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ចុះមកពិនិត្យសក្តានុពល និងស្ថានភាពដីកសិកម្មក្នុងប្រទេសកម្ពុជា។ ជំនួសមុខថ្នាក់ដឹកនាំខេត្ត សូមស្វាគមន៍ប្រតិភូវិនិយោគចិន ជាមួយនឹងគោលបំណងទស្សនកិច្ច ក៏ដូចជាគោលបំណងនៃការវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ទោះបីប្រទេសកម្ពុជាប៉ឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែវិស័យកសិកម្មយើងនៅមានកម្រិតនៅឡើយ។ ហើយគម្រោងនេះបាននាំមកលំហូរហិរញ្ញវត្ថុយ៉ាងច្រើន និងបច្ចេកវិទ្យាវិស័យកសិកម្មទំនើបមកជាមួយ ធ្វើឲ្យខេត្តកំពង់ធំក៏ដូចជាខេត្តដទៃទៀតស្ថិតនៅក្នុងគម្រោងរបស់សម្ដេចតេជោ ទទួលបានគ្រឹះសេដ្ឋកិច្ចរឹងមាំបន្ថែមទៀត ជាពិសេស មានឱកាសច្រើនសម្រាប់ផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋមានការងារធ្វើ ទទួលបានប្រាក់ចំណូល លើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង