**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល

សម្ពោធដាក់ឲ្យប្រើប្រាស់ប្រាសជាផ្លូវការអាគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮខេត្តកណ្តាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិតីភាពក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រាសជាផ្លូវការអាគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងអាវុធទាំងបី លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត, លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថាអាគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮ ជាសមិទ្ធជាថ្មីដែលស្រុកពញាឮទទួលបានដោយការខឹតខំរបស់ រដ្ឋបាលខេត្តកណ្ដាល បានសហការជាមួយលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត គួរត្រីសម្ដេចព្រះសង្ឃរាជ នៃគណៈធម្មយុត្តិ កនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងវោអគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដើម្បីសាងសង់អាគារសាលាស្រុក និងអាគារសាលប្រជុំស្រុកពញាឮ ក្នុងការសម្រួលដល់ការបំពេញ ការងារ និងការបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋបាលស្រុក និងបម្រើដល់ផលប្រយោជន៍សាធារណៈជូន ប្រជាជនទូទៅ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា អគាររដ្ឋបាលសាលាស្រុក មានទំហំ ១២ ម៉ែត្រ x ៣២ ម៉ែត្រ មានកម្ពស់ពីរជាន់ ចំណាយថវិការសរុបចំនួន ២,០០០,០០០,០០០ រៀល (ពីរប៊ីលានរៀលគត់) ជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ កិតិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងអគារសាលាប្រជុំសាលាស្រុក មានទំហំ ១៧ ម៉ែត្រ x ២០ ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៩៩៩,៤៥០,០០០ រៀល (ប្រាំបួនរយកៅសិបប្រាំបួនលាន បួនរយហាសិបពាន់រៀលគត់) ។

ឯកឧត្ដមអភិបាល បន្តទៀតថា អការរដ្ឋបាលសាលាស្រុកពញាឮ និងសមិទ្ធផលនានា គឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់ រដ្ឋបាលស្រុកពញាឮ ខេត្តកណ្តាល ដែលជាទីកន្លែង ចំពេញការងារ ផ្តល់សេវា ប្រជុំ បណ្តុះបណ្តាល ផ្តល់នូវពុទ្ធិ ប្រកបដោយសោភ័ណ្ឌភាព សុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោល នយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចសក្កៈមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោលឌយោបាយយុទ្ធសាស្ត្រចតុកោណ នីតិ កាលទី៦នៃ រដ្ឋសភាដាទី នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង- ជាអាទិភាព ដោយ គម្កល់មនុស្សជា អាទិភាពនៅលើគេនិងនយោបាយនេះនៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំង អតីតកាល និង បច្ចុប្បន្ន ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជាឆ្ពោះទៅរកភាពរីកចំរើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដូនប្រជាពលរដ្ឋ ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ស្រុកពញាឮ ខេត្តកណ្តាល គ្រប់ លំដាប់ថ្នាក់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បី ម៉្យាងម្រោងសាងសង់ដ៏មានសារៈសំខាន់នេះ ដំណើរការទៅដោយរលូន និងបញ្ចប់ជាស្ថាពះតាមការ គ្រោងទុក និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ហើយក៏សូមអំពានចំពោះសន្តិរាដ ការដ្ឋបាលស្រុក អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយថែរក្សា អគារ និង ហេដ្ឋារចនាសម្ព័ន្ធ ដែលជាសមិទ្ធផលដ៏ធំធេងនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ចាប់ពីថ្ងៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះតទៅ។

ឯកឧត្ដមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនូវចំណុចសំខាន់ មួយចំនួនដូចជា រដ្ឋបាលស្រុក និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និង អនុវត្ត ឱ្យបានជាប់ជានិច្ច នូវបាវចនា២ និង អភិក្រម៥ ដែលបានដាក់ចេញដោយ សម្តេចតជោ នាយករដ្ឋមន្ត្រី គឺ៖ បាវចនា ២ «កែទម្រង់ខាងក្នុង និង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និង អភិក្រម ៥ «ឆ្លុះ កញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»៕

អត្ថបទដែលជាប់ទាក់ទង