ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោម អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus។
មានវត្តមានក្នុងកិច្ចប្រជុំទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើការងារចំពោះមុខរបស់ស្ថាប័ន ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងសេចក្តីសម្រេចចិត្តនានានៃមហាសន្និបាត ស.ស.យ.ក.។
សូមបញ្ជាក់ថា យោងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស.ស.យ.ក. គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលត្រូវកោះប្រជុំ យ៉ាងតិច ០៣ ដងក្នុងមួយឆ្នាំ៕