**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្ដម ម៉ែន វិបុល៖ តំបន់សេដ្ឋកិច្ចចំនួន៩ កំពុងដំណើរការនៅខេត្ដស្វាយរៀង ប្រើប្រាស់កម្លាំងពលកម្មជាង ៩ម៉ឺននាក់

ភ្នំពេញ៖ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១២កន្លែង និងកំពុងដំណើរការចំនួន៩កន្លែង។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង» នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ែន វិបុល បានគូសបញ្ជាក់ថា សហគ្រាសមួយចំនួនទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រ សហគ្រាស សរុបមានចំនួន២៦២កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណជាង៩ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

បើតាមឯកឧត្ដមអភិបាលខេត្ត ផលរបរដែលកម្មករនិយោជិតទទួលបានពីការបំពេញការងារនៅតាមរោងចក្រ សហគ្រាស មានប្រមាណ២៣ ទៅ២៥លានដុល្លារអាមេរិក ក្នុងមួយខែ។ ឯកឧត្ដមបន្ដទៀតថា កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅតាមរោចក្រ សហគ្រាស សុទ្ធតែទទួលបាននូវប្រព័ន្ធគាំពារសង្គមលើការថែទាំសុខភាព តាមរយៈការទទួលបាននូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) សម្រាប់ប្រើប្រាស់ក្នុងការថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។

ឯកឧត្ដម ម៉ែន វិបុល បានអះអាងថា វិស័យផលិតកម្មសំខាន់ៗ ក្រៅពីសម្លៀកបំពាក់ រួមមាន ដំឡើងរថយន្ដ ផលិតកង់ នាឡិកា សំបកកង់ឡាន ម៉ាស់ បរិក្ខាសុខាភិបាល អំពូលភ្លើង ត្រង់ស្វូរអគ្គិសនី ឆ័ត្រ គ្រឿងសង្ហារឹម បារី តុក្កតា សាឡុង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រាប់គោលដៅនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសផ្សេងៗទៀត។

ឯកឧត្ដមបានរំលឹកដែរថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស ព្យួរការងារ ចំនួន៣២រោងចក្រ សហគ្រាស ស្មើនឹង១១២លើក ក្នុងនោះ រោងចក្រ ក្នុងវិស័យកាត់ដេរ ដែលទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២២រោងចក្រ ស្មើនឹងចំនួន៩១លើក កម្មករ និយោជិតដែលទទួលបានប្រាក់ចំនួន២៦,៣២៦នាក់ (ស្រី ២១,១៦៨នាក់) ស្មើនឹងទឹកប្រាក់ ចំនួន១,១១៩,៧៥០ដុល្លារ និងរោងចក្រក្រៅវិស័យកាត់ដេរ មិនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០រោងចក្រ ស្មើនឹងចំនួន២១លើក ។

សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសទាំង៩ ដែលកំពុងដំណើរការនោះ រួមមាន៖ ទី១៖ តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង, ទី២៖ តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត, ទី៣៖ តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ), ទី៤៖ តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, ទី៥៖ តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ទី៦៖ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ទី៧៖ តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ទី៨៖ តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍ និងទី៩៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត៕

អត្ថបទដែលជាប់ទាក់ទង