**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Yunnan Airport Group ដែលវិនិយោគសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនកិច្ច ជួបជាមួយអាជ្ញាធរអាកាសចរស៊ីវិលចិន នៅក្នុងទីក្រុងប៉េកាំងរួចរាល់ និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Airport Group Co., Ltd. ហៅកាត់ថា YAG គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបន្តដំណើរធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគុណមិញ ខេត្តយូណាន់ ដើម្បីជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Yunnan Airport Group Co., Ltd. ហៅកាត់ថា YAG។

ឯកឧត្ដម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សានោះឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកស្រី Zhao Yiayun ជាប្រធានប្រឹក្សាភិបាលក្រុមហ៊ុន YAG និងសហការីក្រុមហ៊ុនមួយចំនួនទៀត។ ស្ថិតក្រោមបរិយាកាសរីករាយ និងរាក់ទាក់ គណៈប្រតិភូទាំងពីរ បានពិភាក្សាស្វែងយល់លើដំណើរការ និងបទពិសោធន៍លើការសាងសង់ និងប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។

ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសំដែងការអរគុណចំពោះក្រុមហ៊ុន YAG និងភាគីមិត្តចិន ចំពោះកិច្ចសហការយ៉ាងល្អ លើវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសលើការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ដែលកំពុងមានដំណើរការសាងសង់ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ឯកឧត្ដមរដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា សមិទ្ធផលជាក់ស្តែងទាំងនេះ ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ លើការវិនិយោគលើអាកាសយានដ្ឋានរបស់ភាគីមិត្តចិន និងស្ថេរភាពនយោបាយ សុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់មួយកម្រិតថែមទៀតពី ស្មារតីមិត្តភាពដែកថែប មិនអាចបំបែកបានកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំយ៉ាងយកចិត្តទុកដាក់ ដោយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតទំនាក់ទំនងការទូត និងស្វែងរកផលប្រយោជន៍ទៅវិញទៅមក។

តំណាងឱ្យក្រុមហ៊ុន YAG និងសហការី លោកស្រី Zhao Yiayun ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនYAG បានថ្លែងសារអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងសហការីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទាំងអស់ ដែលតែងយកចិត្តទុកដាក់ ជួយជ្រោមជ្រែងគាំទ្រលើដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមកដល់ពេលនេះ គឺសម្រេចការសាងសង់បានសរហូតដល់៩៥% និងអាចឈានដល់ការបើកដំណើរការក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង