**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងទៅបំពេញទស្សនកិច្ចលើកដំបូងនៅអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ កិច្ចការពារបរិស្ថានធនធានធម្មជាតិ**កម្ពុជា-ចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន**ក្រសួងរៀបចំដែនដី បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ**ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា រដ្ឋមន្រ្តីក្រសួងការបរទេស**រាជរដ្ឋាភិបាល សម្រេចផ្ទេរប្រធានមន្ទីររៀបចំដែនដី ២រូប (ព្រះវិហារ និងកំពត) ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង**រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ថ្កោលទោសច្បាប់អាមេរិក ដើម្បីបង្កើនទណ្ឌកម្ម**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបពិភាក្សាការងារជាមួយអនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយសកល និងអភិបាលកិច្ច តំណាងមកពីអង្គការអភិរក្សអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ**ប្រមុខក្រសួងមហាផៃ្ទកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ចាប់តាំងពីដាក់ចេញនូវគោលនយោបាយ រាជរដ្ឋាភិបាលចំណាយថវិកាជាង៤ពាន់លានដុល្លារ លើរបបសន្តិសុខសង្គម**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ស្នើសុំកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តឧត្តរមានជ័យ**ឥណ្ឌូណេស៊ី បង្កើនការត្រួតពិនិត្យ លើការគ្រប់គ្រងកាកសំណល់តាមផ្ទះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារវិភាគមុខងារ មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគម្រោងអង្គការ GIZ លើការស្រាវជ្រាវ និងការអប់រំប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយេ្យ និងការផ្សព្វផ្សាយសមិទ្ធផលរបស់ អ.វ.ត.ក

ភ្នំពេញ៖អនុស្សរណៈទាក់ទងនឹងកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវនិងអប់រំប្រវត្តិសាស្ត្រ​នៃរបបកម្ពុជាប្រជាធិបតេយ្យ និងការផ្សព្វផ្សាយពីសមិទ្ធផលរបស់អង្កជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាលើការ ជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) តំណាងដោយឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានរដ្ឋបាលស្តីទី និងលោកស្រី Sadie O’Mahoney តំណាងគម្រោងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ សេវាសន្តិភាពស៊ីវិលសម្រាប់ការកសាងសន្តិភាព និងដំណោះស្រាយជម្លោះ (Civil Peace Service Southeast Asian University Partnership for Peacebuilding and Conflict Transformation (SAUP) GIZ។

អនុស្សរណៈនេះត្រូវបានកំណត់ និងដាក់ចេញក្នុងគម្រោងមួយចំនួនរួមមាន៖ ១) មេរៀនស្តីពី អ.វ.ត.ក ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាសិក្សាស្ដីអំពីការសិក្សាសន្តិភាពនិងជម្លោះ។ ២) វិធីសាស្រ្តសិក្សាតាមបែបការចូលរួមនិងមធ្យោបាយលើផ្នែកយុត្តិធម៌អន្តរកាលនឹងត្រូវបានបង្កើតឡើង។ ៣)សមត្ថភាពសម្រាប់ប្រភពចម្បង និងការស្រាវជ្រាវលើផ្នែកបណ្ណសារពីប្រវត្តិសាស្ត្រខ្មែរក្រហមនឹងត្រូវបានបង្កើតឡើង។ ៤) បទពិសោធសិក្សាក្រៅថ្នាក់រៀនស្ដីពីយុត្តិធម៌អន្តរកាលត្រូវបានសម្របសម្រួល។
ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក បានមានប្រសាសន៍ថា៖« អនុស្សរណៈនៃការយោគយល់នេះគឺជាការចូលរួមអនុវត្ត កិច្ចការ ដែលនៅសល់របស់អ.វ.ត.កដែលរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ បានយល់ ព្រមលើ «កិច្ចព្រមព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំ ជម្រះវិសាមញ្ញ»សម្រាប់រយៈពេល៣ឆ្នាំបន្ថែមគឺពីឆ្នាំ២០២៣ដល់២០២៥ ដែលរួមមាន៖ (ក) ការងារគតិយុត្តមួយចំនួនរួមទាំងការគ្រប់គ្រង និងការផ្សព្វផ្សាយបណ្ណសារស្តីពីសំណុំរឿងរបស់អ.វ.ត.ក. ឱ្យបានទូលំទូលាយ (ខ) ការអប់រំ និងការ ផ្សព្វផ្សាយស្តីពីសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. និងការពិនិត្យតាម ដានការអនុវត្តសំណង ដែលមានលក្ខណះផ្លូវចិត្ត និងសមូហភាពដល់ ដើមបណ្តឹង រដ្ឋប្បវេណី»៕

អត្ថបទដែលជាប់ទាក់ទង