**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឯកឧត្ដម​ ថោង ខុន៖ គណៈប្រតិភូកីឡាទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា មានការស្ងើចសរសើរ ចំពោះការរៀបចំរបស់ម្ចាស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា គណៈប្រតិភូកីឡាទាំងអស់ដែលបានអញ្ជើញមកដល់កម្ពុជា មានការស្ងើចសរសើរ ចំពោះការរៀបចំរបស់ម្ចាស់កម្ពុជា ទាំងការរៀបចំទីតាំងប្រារព្ធពិធី កន្លែងស្នាក់ និងហូបចុក។

ឯកឧត្ដម​បន្ថែមថា អ្វីដែលពិសេសនោះ ការសម្រេចមិនយកប្រាក់លើប្រតិភូកីឡា និងកីឡាករ-កីឡាការិនី បានជះភាពល្បីរន្ទឺរបស់កម្ពុជា ដល់ពិភពលោក ពិសេសដល់ចលនាអូឡាំពិកអន្តរជាតិ។

ការថ្លែងឲ្យដឹងរបស់ឯកឧត្ដមបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៉ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្ដម​ ថោង ខុន បានបន្តថា អ្នកដែលស្នាក់នៅភូមិកីឡារបស់យើងនេះ មានសិទ្ធហូបចុក ២៤ម៉ោង ហើយគណៈប្រតិភូទាំងអស់ ដែលបានចុះឈ្មោះត្រឹមត្រូវទៅតាមក្របខណ្ឌ និងពេលវេលារបស់យើង គឺយើងមិនយកលុយនោះទេ, មានន័យថា អ្នកចុះឈ្មោះក្នុងចំណោម ១២០០០នាក់ ដែលមានកីឡាករ ៩០០០នាក់ជាង ដោយឡែកអ្នកដែលស្នាក់នៅភូមិកីឡានេះ មិនក្រោម ៣៥០០នាក់ បូកជាមួយនឹងប្រធានប្រតិភូកីឡាដែលមិនគិតថ្លៃនោះទេនៅទីនេះ។

ឯកឧត្ដម​បន្តថា ប្រតិភូ NOCC ប្រធានអូឡាំពិក អគ្គលេខាធិកាឡាំពិក និងប្រធានប្រតិភូកីឡាធំៗ ស្នាក់នៅសណ្ឋាគារ GARDEN CITY កំរិតផ្កាយ ៥ ពួកគាត់ទាំងអស់គ្នា មានការពេញចិត្តខ្លាំងណាស់។

ឯកឧត្ដម​ ថោង ខុន បានបន្តទៀតថា «យើងគួរតែមើលការរៀបចំនៅតំបន់នេះ ដើម្បីឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់យើង ឲ្យមិត្តភក្តិយើងឃើញ កាលពីមុនយើងរៀបចំមិនទាន់ហើយគេមក គេថាតាមមើលរៀបទាន់មិនទាន់ ដល់ពេលឥឡូវគេឃើញការរៀបចំ យើងគេកោតសរសើយើងខ្លាំងមែនទែន កម្ពុជាខ្លាំងមែន រៀបចំទាន់ពេលវេលា ហើយតាមស្តង់ដាទៀត»។

ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានថ្លែងទៀតថា មកដល់ពេលនេះមានប្រតិភូជានខ្ពស់នៃបណ្តាប្រទេសអាស៊ាន បានបញ្ជាក់ពីវត្តមានក្នុងឱកាសពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ដែលមានប្រធានាធិបតីឡាវ, អតីតនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតីប្រទេសទីម័រខាងកើត, ប្រធានសភាសិង្ហបុរី, ឧបនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម។ សម្រាប់ខាងផ្នែកកីឡា មានអនុប្រធានទី១​ នៃគណៈកម្មាការឡាំពិកអន្តរជាតិ និងអគ្គនាយកក្រុមប្រឹក្សាកីឡាអាស៉ីអាគ្នេយ៍៕

អត្ថបទដែលជាប់ទាក់ទង