រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំការផ្សាយបន្ដផ្ទាល់ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម នៅតាមក្រុងស្រុកទាំង៥
ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមទីតាំងចំនួន៥កន្លែង ទូទាំងក្រុង ស្រុកក្នុងខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា។