**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ក្រសួងការងារ ផ្សព្វផ្សាយវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣ ក្រោមប្រធានបទ «បរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពការងារ គឺជាសិទ្ធិ និងគោលការណ៍ជាមូលដ្ឋាននៅកន្លែងធ្វើការ» និងភ្ជាប់ជាមួយការផ្សព្វផ្សាយណែនាំពីវិធានការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

ទិវានេះធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដែលឆ្នាំនេះគឺជាលើកទី១៨ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះឡើង ក្រោមកិច្ចសហការជាមួយអង្គការ APHEDA និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៉ិត សំហេង ដោយមានអ្នកចូលរួមសរុបជាង១,៣០០នាក់។

ឯកឧត្តម ផេង សុខាំ បានឱ្យដឹងថា ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ គឺជាយុទ្ធនាការអន្តរជាតិដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយរដ្ឋាភិបាល សមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) នៅលើសកលលោក ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត និងរងគ្រោះដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការងារសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។

គួរជម្រាបថា យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ ២.៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងមានចំនួនប្រមាណជា ៦ពាន់នាក់ ក្នុង១ថ្ងៃ។

ដោយឡែក នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍លទ្ធផលអង្កេតហានិភ័យការងារតាមប្រភេទគ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញឱ្យឃើញថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ កើនឡើង ២៩.២៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុបចំនួន ១៤.៧៤២នាក់ (ស្រីចំនួន ៧.៩២៣នាក់) ដែលក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)។

ការលើកយកប្រធានបទរបស់អង្គការអន្តរជាតិខាងការងារនាឆ្នាំនេះ សំដៅជំរុញដល់រដ្ឋជាសមាជិកយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់បរិយាការងារ ប្រកបដោយសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការបន្ថែមទៀត ជាពិសេសការអនុវត្តលើអនុសញ្ញាស្នូលពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ។

នាឱកាសនោះ ឯកឧត្តម Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ក៏បានរំឭកថា ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៨០ ជនជាតិអូស្ត្រាលីជាង១០,០០០នាក់ ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ដោយសារជំងឺ Mesothelioma។ យោងតាមអ្នកជំនាញខាងជំងឺមហារីក ការស្លាប់បន្ថែម ២៥,០០០នាក់ ត្រូវបានគេរំពឹងទុកក្នុងរយៈពេល៤ទសវត្សរ៍ខាងមុខ។ នេះជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីលើកកម្ពស់ការការពារសុខភាពការងារ និងសុវត្ថិភាពការងារដ៏រឹងមាំនៅជុំវិញពិភពលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបង្ហាញការកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពការងារ និងសុវត្ថិភាពការងារ ដែលត្រូវបានរួមបញ្ចូលនៅក្នុងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ផេង សុខាំ ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមអនុវត្តនូវវិធានការបង្ការគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការដូចខាងក្រោម៖

– បន្តយកចិត្តទុកក្នុងការអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការអគ្គិភ័យ និងការលើកកម្ពស់សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។

– បន្តចូលរួមចែករំលែកនូវការអនុវត្តល្អៗ និងបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងាររបស់សហគ្រាស គ្រឹះស្ថាន ទៅសហគ្រាសផ្សេងៗទៀត ដើម្បីកែលម្អលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារពីគ្នាទៅវិញទៅមក។

– បង្កើនការវាយតម្លៃជាប្រចាំនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន និងដាក់ចេញនូវវិធានការពារ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺទាក់ទងនឹងការងារនៅកន្លែងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង