**ឯកឧត្តម ចាន់ សុធា បើកកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយម**មន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារក្នុងផ្សារសាមគ្គី ខេត្តប៉ៃលិន**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ

សម្តេច ម៉ែន សំអន៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ បានអនុញ្ញាតឲ្យកម្ពុជាអាចរៀបចំស៊ីហ្គេម ដែលពលរដ្ឋខ្មែរទន្ទឹងរង់ចាំ ៦៤ឆ្នាំមកហើយ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះ សំណាលជាមួយ កម្មករ កម្មការិនី ចំនួន ២.០០០នាក់ នាឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៣នេះ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរ យកចិត្ត ទុកដាក់ គ្រប់បែបយ៉ាង ជាពិសេស ដល់បងប្អូន កម្មករ កម្មការិនីដែលបម្រើនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមក្នុងព្រឹកនេះ។

សម្តេច បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ និងបានអនុញ្ញាតិឲ្យកម្ពុជាអាចរៀបចំព្រឹត្តិការស៊ីហ្គេម ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំ អស់រយៈពេល ៦៤ឆ្នាំមកហើយ ក្រោមម្លប់នៃសុខសន្តិភាព ។

សម្តេចក៏បានផ្តាំផ្ញើរដល់ អ្នកចូលរួមក្នុងពិធីទាំងអស់ត្រូវ៖
១. ចូលរួមចំណែកថែរក្សាសុខសន្តិភាព ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ
២. និយោជកត្រូវគោរពច្បាប់ការងារ គោរពពេលវេលា ចំណែកឯនិយោជិតមិនត្រូវបង្ករបញ្ហានៅក្នុងរោងចក្រនោះទេ
៣. សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតទាំងអស់ ដើម្បីរក្សាការងារ និងរួមចំណែកដល់ការអភិវឌ្ឍន៍។
សម្រាប់អ្នកចូលរួមចំនួន ២ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ៤ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង