រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំផ្សាយបន្ដផ្ទាល់ការប្រកួតស៊ីហ្គេម នៅតាមបណ្ដាទីតាំងសំខាន់ៗ
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំការផ្សាយបន្ដផ្ទាល់ ដោយដាក់បញ្ចាំងជូនប្រជាពលរដ្ឋបានទស្សនាដោយសេរី ការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថា ទីតាំងដែលនឹងរៀបចំផ្សាយបន្តផ្ទាល់រួមមាន៖ ខាងមុខរោងភាពយន្ត, LED ជិតរង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១ និងចាក់ស្លាយនៅទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង។
រដ្ឋបាលខេត្តស្វាយរៀង សង្ឃឹមជឿជាក់ថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលស្រឡាញ់ វិស័យកីឡាទាំងអស់ នឹងចូលរួមគាំទ្រ និងទស្សនាការផ្សាយបន្តផ្ទាល់តាមទីតាំងខាងលើឱ្យបានច្រើនកុះករ៕