រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតស៊ីហ្គេម នៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ប្រទេសកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្នេហាវិស័យកីឡាបាល់ទាត់ អញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ឱ្យបានច្រើនកុះករ នៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។