ឯកឧត្តម ឆាយ ថន ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការចាត់តាំងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពងស្ពឺ នាព្រឹកថ្ងៃសោរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការចាត់តាំងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣។ ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមប្រធាន អុនប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ លោកប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងលោក លោកស្រីប្រធានសាខាគណបក្សមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងលោក លោកស្រីប្រធានគណៈកម្មាធិការគណបក្សឃុំ សង្កាត់ សរុប ៣៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត ៕