**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវប្រទេសដែលផ្ដល់ថវិកាឧបត្ថម្ភ ឲ្យកម្មករណាហ្គា ធ្វើបាតុកម្មត្រូវដកខ្លួនថយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់ប្រទេសដែលបានផ្ដល់ថវិកាឧបត្ថម្ភដល់កម្មករណាហ្គាវ៉ើល សម្រាប់ធ្វើបាតុកម្មជាប្រចាំនោះ ត្រូវដកខ្លួនចេញ ហើយបញ្ឈប់ការធ្វើអន្ដរជាតិតូបនីកម្មនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលដឹងច្បាស់អំពីផែនការទាំងអស់នេះ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃទី១ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសុំស្នើឲ្យមិត្តភ័ក្ដបរទេសខ្លះដែលបានឧបត្ថម្ភប្រាក់ធ្វើអន្ដរជាតិតូបនីយកម្ម លើបញ្ហាបាតុកម្មមនុស្សជាង១០០នាក់ ដែលធ្វើបាតុកម្មប្រមាណជាង២ឆ្នាំរួចមកហើយ។ បាតុកម្មតាំងពីមនុស្សជាង៣០០នាក់ រហូតដល់មនុស្សនៅសល់១០០នាក់ ចោទចេញជាសំណួរថា ខ្លួនជាកម្មករសោះក៏ប៉ុន្ដែរយៈពេលអត់ការងារធ្វើ២ឆ្នាំ ប៉ុន្ដែនៅមានបាយស៉ី នៅមានកម្លាំងមកធ្វើបាតុកម្ម តើរឿងនេះរដ្ឋាភិបាលដឹងឬមិនដឹង មិនមែនរដ្ឋាភិបាលមិនដឹងទេ កន្លែងបើកលុយនៅកន្លែងណានោះ»។

សម្ដេចតេជោ បានបង្ហើបថា សម្ដេចមានមនុស្សរាយការណ៍មកថា ប្រសិនបើថ្ងៃទី១ ខែឧសភាមិនចូលរួមដង្ហែក្បួនទេនោះ គេនឹងកាត់ផ្ដាច់លុយឧបត្ថម្ភមកពីក្រៅប្រទេស ដូច្នេះសហជីពមួយចំនួននៅកម្ពុជា គឺជាសហជីពដែលផ្ដល់លុយដោយជនបរទេស។
សម្ដេចបានស្នើកុំឲ្យមានទិវាពលកម្មអន្ដរជាតិតែមួយថ្ងៃ ដែលសម្ដេចចង់សំដៅថា កុំគោរពសិទ្ធិត្រឹមតែមួយថ្ងៃនេះ ពោលត្រូវគោរពសិទ្ធិមនុស្ស គោរពសិទ្ធិពលករ ត្រូវធ្វើ៣៦៥ថ្ងៃ សម្រាប់កម្មករ កម្មការិនីទាំងអស់ទើបជាការត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង