ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីប្រកាស និងប្រគល់ គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ” របស់សាកលវិទ្យាល័យជាតិណេហ្គរី ប៉ាដាង
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នារសៀលថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីប្រកាស និងប្រគល់ គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” របស់អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ” របស់សាកលវិទ្យាល័យជាតិណេហ្គរី ប៉ាដាងជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” របស់អង្គការពុទ្ធសាសនិកពិភពលោក ជូនឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ(ធីតា) ៕