**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

រាជរដ្ឋាភិបាល ប្រគល់ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស ជូនដល់កីឡាការិនី ខាន់ ចេសា គ្រូបង្ខឹក និង គ្រូជំនួយ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ  ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា នៅរសៀលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាល និង ប្រគល់ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស ជូនដល់កីឡាការិនី ខាន់ ចេសា គ្រូបង្ខឹក និង គ្រូជំនួយ ដែលបានចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក ដែលបានប្រព្រឹត្តពីថ្ងៃទី២៧ ខែ តុលា ដល់ ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម ។

សូមជម្រាបថា ខាន់ ចេសា គឺកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កីឡាការនីឆ្នើមរូបនេះ ធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និង ឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ជាមួយគ្នានេះដែរ កីឡាការនី រូបនេះកំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេម ជាលើកទី២ របស់ខ្លួនក្នុង SEA Games នាឆ្នាំ២០២៣ ដែរកម្ពុជាទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ ដ្បិតខកខានកាលពី ២ឆ្នាំមុននៅប្រទេសវៀតណាម។ ទោះជាយ៉ាងនេះក្ដី កីឡាការិនីជឺជីតស៊ូដ៏ឆ្នើមរបស់កម្ពុជារូបនេះបានចាត់ទុកថា ការមិនបានចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ដោយសារលើសទម្ងន់ គឺជារឿងអាក្រក់ណាស់ ហើយវាជាមេរៀនមួយ សម្រាប់នាងផ្ទាល់។ កីឡាការិនី ខាន់ ចេសា  ខិតខំប្រឹងប្រែងរក្សាទម្ងន់របស់ខ្លួន ដើម្បីកុំឱ្យខកខាក សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។

គូសបញ្ជាក់ថា ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស កីឡាការិនី ខាន់ ចេសា ទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល និង គ្រូជំនួយទទួលបានប្រាក់រង្វាន់ចំនួន ២៨ លានរៀល។

សូមបញ្ជាក់ថា កីឡាការិនីកូនខ្មែរកាត់អាមេរិករូបនេះត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២គីឡូក្រាម និង វិញ្ញាសាគ្មានគី (No-Gi) ទម្ងន់៥២គីឡូក្រាម។ ចំពោះវិញ្ញាសាសរុបនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាជឺជីតស៊ូ សរុបចំនួន១៣វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែបុរស៦ ផ្នែកនារី៥ និង វិញ្ញាសាចម្រុះមានចំនួន២។ ការប្រកួតគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលD នៃមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC៕

អត្ថបទដែលជាប់ទាក់ទង