ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនីស្ទឹងមេទឹក ខេត្តកោះកុង
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនីស្ទឹងមេទឹក ខេត្តកោះកុង ដែលរៀបចំឡើងដោយក្រសួងរ៉ែនិងថាមពល សហការជាមួយ ក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រូផៅវ័រ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ៧៥រូប។
តំណាងក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រូផៅវ័រ បានធ្វើបទបង្ហាញស្តីពី របាយការណ៍សិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនីស្ទឹងមេទឹក និង តំណាងក្រុមហ៊ុនទីប្រឹក្សា គ្រីអេធីវរីស៊ើច ឯ.ក បានធ្វើបទបង្ហាញ ស្តីពី របាយការណ៍ហេតុប៉ះពាល់បរិស្ថាន និងសង្គម ជូនដល់អង្គសិក្ខាសាលាទាំងមូលជ្រាបជាព័ត៌មាន និងធាតុចូលដើម្បីពិភាក្សាលើដំណើរការនៃគម្រោងខាងលើនេះ ៕