**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ប្រធានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា ប្រកាសលាលែងពីតំណែង ប្រសិនបើក្រុមគោព្រៃកម្ពុជា U-២២ ឆ្លងមិនដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា បានប្រកាសលាលែងពីតំណែង ប្រសិនបើក្រុមគោព្រៃកម្ពុជា U-២២ ធ្លាក់ចេញពីវគ្គសន្សំពិន្ទុក្នុងពូលA លើវិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ។

ការលើកទ្បើងបែបនេះ បន្ទាប់ពីក្រុមគោព្រៃU-២២កម្ពុជា ប្រកួតស្មើគ្នា ១-១ ជាមួយក្រុមហ្វីលីពីន នៃការប្រកួតជម្រុះសន្សំពិន្ទុជុំទីពីរក្នុងពូលA ដែលដឹកនាំដោយគ្រូបង្គោលលោក រីយ៉ូ ហ៊ីរ៉ូស៊ិ Ryu Hirose។

ការទទួលបានតែមួយពិន្ទុនេះ ធ្វើឱ្យឯកឧត្ដម សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាង១ទសវត្សរ៍មកនោះ មានការខឹងសម្បារយ៉ាងខ្លាំង ព្រោះតែបាត់បង់ឱកាសក្នុងការដណ្តើមយក៣ពិន្ទុដ៏មានសារសំខាន់របស់ក្រុមគោព្រៃកម្ពុជា ដោយលោកបញ្ជាក់ពីទំនួលខុសត្រូវ ក្នុងនាមជាប្រធានសហព័ន្ធ។

កាលពីរាត្រីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តាមរយៈការបង្ហោះសារលើបណ្តេាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដម សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «បើការប្រកួតក្នុងវគ្គចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំមិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះ កើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះ ទទួលបានជោគជ័យជូនជាតិ»។

សូមរំលឹកថា សម្រាប់ពីរប្រកួតចុងក្រោយរបស់ក្រុមគោព្រៃ គឺជួបសុទ្ធតែក្រុមខ្លាំងទាំងអស់ ពោលគឺជួបក្រុមភូមានៅថ្ងៃទី០៧ឧសភា និងជួបក្រុមឥណ្ឌូណេស៊ីនៅថ្ងៃទី១០ឧសភា ដើម្បីបិទបញ្ចប់វគ្គជម្រុះក្នុងពូល។ សម្រាប់អ្នកគាំទ្រ ២ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃអាយុក្រោម២២ឆ្នាំកម្បុជា ហាក់ដូចជាមានឱកាសតិចតួចណាស់ក្នុងការទ្បើងទៅវគ្គ៤ក្រុមចុងក្រោយ ទោះបីពេលនេះក្រុមកម្ពុជាកំពុងឈរលើកំពូលតារាងក៏ដោយ ព្រោះបើក្រុមកម្ពុជាភ្លាត់ស្នៀតចាញ់ក្រុមណាមួយ ឬទាំងពីរ នោះឱកាសឡើងទៅវគ្គខ្វែងគឺគ្មានតែម្ដង ដូច្នេះ ២ប្រកួតចុងក្រោយនេះ គឺកម្ពុជាត្រូវការឈ្នះជាចាំបាច់ ឬយ៉ាងហោចណាស់ក៏ត្រូវឈ្នះមួយ ស្មើមួយទើបអាចធានាកៅអីរបស់ខ្លួនឡើងទៅវគ្គបន្តបាន៕

អត្ថបទដែលជាប់ទាក់ទង