**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ ៦នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងបន្ទាយមានជ័យ ។ សង្ស័យជនជាតិថៃចំនួន ៦នាក់ ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់និងប្រើប្រាស់អាវុធខុសច្បាប់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ។បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាន ចុះប្រតិបត្តការ កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខក្លឹប MIX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ ជនសង្ស័យជាជនជាតិថៃទាំង០៦នាក់ ១-ឈ្មោះ ត្រាយុត កែវសុផា (ហៅ ឆាំ ) ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងប្រើប្រាស់)។ ២-ឈ្មោះ ណាំងថាក់ប៉ាកវិន ខុងសាមស៊ី (ហៅ អម) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។ ៣-ឈ្មោះ ឆានណាឡិន ចាន់វើនឡាត់ ហៅ អាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត)។ ៤-ឈ្មោះ ធិទិវុធ សុរិវង់ ហៅ ហ្គិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។ ៥-ឈ្មោះ ភិឈិវ៉ាត់ យុងឃុង (ហៅ អង់) ភេទប្រុស អាយុ ២៥ឆ្នាំ (ជួញដូរនិងប្រើប្រាស់)។ ៦-ឈ្មោះ ឆាក់ណាក់ឆៃ លឿងសុចារ៉ើន ហៅ ហ្វេម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករ (ជួញដូរនិងប្រើប្រាស់) អ្នកទាំង៦ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការបានបន្តទៀតថា៖ក្នុងកិច្ចប្រតិបត្តិការនេះ វត្ថតាងដកហូតបានរួមមាន៖ -ម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ១០៣ថង់កិប ទម្ងន់ ២៤៦,១ក្រាម (ថ្លឹងទាំងសម្បកថង់), -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១.១៧៤គ្រាប់ ទម្ងន់ ១៤៨,៧ក្រាម (ថ្លឹងទាំងសម្បកថង់), -ក្រាមម៉្សៅពណ៌សថ្លា (ខេ) ចំនួន ០១កូនថង់កិប ទម្ងន់ ៤,៩៩ក្រាម, -ក្រាមម្ស៉ៅពណ៌សថ្លា ច្រកក្នុងកញ្ចប់ពណ៌មាស (ខេ) ចំនួន ១១៩កញ្ចប់ ទម្ងន់ ១៧៨,៨ក្រាម (ថ្លឹងទាំងសម្បកថង់), -ថ្នាំគ្រាប់ពណ៌ស្វាយ(អ៊ិចស្តាស៊ី) ចំនួន ០៤គ្រាប់កន្លះ ទម្ងន់ ២,២៩ក្រាម, -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន ០១កញ្ចប់ ទម្ងន់ ១៧,១២ក្រាម, -ថ្នាំគ្រាប់សំបកពណ៌ត្រួយចេក ចំនួន ០៩គ្រាប់,-ទឹកថ្នាំពណ៌ផ្កាឈូក ចំនួន ០៤កញ្ចប់, -កញ្ឆាក្រៀម ចំនួន ៤២កញ្ចប់ ១២១៧,៥ក្រាម, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៥គ្រឿង, -កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាក EKOOL JAKAL DUALCOMPACT (បង់០១, គ្រាប់ចំនួន ០២គ្រាប់),-បំពង់វែបជក់ ចំនួន ១០ដើម, -ដបទឹកថ្នាំវែប ចំនួន ១២ដើម, -ម៉ូតូ ចំនួន ០២គ្រឿង, -ទូរស័ព្ទ ចំនួន ០៩គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង